
TNAOT News
· 06-04
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥
#កូរ៉េខាងត្បូង# #មូលនិធិគន្ធបុប្ផាកម្ពុជា# #បណ្តុំព័ត៌មានថ្មីៗ# #សង្គម# #ស្រុកជុំគិរី# #ព័ត៌មានសង្គម# #អន្តេវាសិកដ្ឋាន#
3572
១. សម្តេចតេជោ សម្រេចកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្ត
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជាអនុសាសន៍ សម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ ក្រោយពេលដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី។ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នេះ។
២. កងទ័ពជើងទឹកសមុទ្ររាម ប្រកាសហ្វឹកហ្វឺនបាញ់គ្រាប់ពិតលើផ្ទៃសមុទ្រចន្លោះកោះពូលូវ៉ៃ និងកោះតាង
មូលដ្ឋានសមុទ្ររាមកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ នឹងរៀបចំកម្មវិធីហ្វឹកហ្វឺនបាញ់គ្រាប់ពិត នៅលើដែនសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅចន្លោះកោះពូលូវ៉ និងកោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។
៣. ពិតជាអស្ចារ្យមែន! កូនខ្មែរមួយរូបអាចផលិតកង់បីខ្មែរដើរដោយថាមពលអគ្គិសនី ជាមួយការរចនារូបរាងពិតជាទាក់ទាញខ្លាំង
ផ្ដើមចេញពីការស្រលាញ់បរិស្ថាន និងចង់ចូលរួមកាត់បន្ថយកាបូនឌីអុកស៊ីតបំពុលក្នុងបរិយាកាសស្រទាប់ផែនដី កូនខ្មែរមួយរូបដែលមានទឹកដីកំណើតខេត្តបន្ទាយមានជ័យ បានផលិតកង់បីអគ្គិសនីខ្មែរដើរដោយថាមពលអគ្គិសនី ជាមួយការរចនារូបរាង និងម៉ូត ពិតជាស្រស់ស្អាតខ្លាំង ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍មហាជនយ៉ាងខ្លាំង។
៤. ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីបង្ហាញទស្សនវិស័យអំពីការអភិវឌ្ឍន៍របស់កម្ពុជា
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោក Santo Darmosumarto បានបង្ហាញទស្សនវិស័យអំពីការអភិវឌ្ឍន៍របស់កម្ពុជាដែលនាំមកនូវផលវិជ្ជមានជាច្រើនសម្រាប់កម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងប្រទេសផ្សេងៗ។
៥. អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ បរិច្ចាគថវិកាចំនួន៤៥ម៉ឺនដុល្លារ ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»
អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន និងក្រុមគ្រួសារ បានបរិច្ចាគថវិកាចំនួន៤៥ម៉ឺនដុល្លារអាម៉េរិក ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” យុទ្ធនាការដ៏មានអត្ថន័យនេះ គឺដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ជានិមិត្តរូបដ៏មានអានុភាពនៃឯកភាពជាតិ និងសាមគ្គីភាពជាតិ។
៦. ក្រោយល្បីអភិបាលរងស្រុកជុំគិរីទៅរៀបការប្រពន្ធថ្មី ពេលនេះរដ្ឋបាលខេត្តកំពត ស្នើទៅក្រសួងមហាផ្ទៃឲ្យដាក់វិន័យហើយ
នាពេលថ្មីៗនេះមហាជនអ្នកលេងបណ្ដាញសង្គមកំពុងតែមានការភ្ញាក់ផ្អើល និងចែករំលែកយ៉ាងភ្លួកទឹកភ្លួកដី ទៅលើករណីអភិបាលរងស្រុកជុំគិរី មានទំនាក់ទំនងស្នេហា និងរៀបការប្រពន្ធថ្មី ខណៈមិនទាន់លែងលះដាច់ស្រាច់ជាមួយភរិយាដើម ទើបភាគីដើមមិនសុខចិត្តបានមកអុកឡុងក្នុងកម្មវិធី ព្រមទាំងថតបង្ហោះវីដេអូផ្អើលពេញបណ្ដាញសង្គមថែមទៀតផង។
៧. មន្រ្តីជាន់ខ្ពស់ក្រសួងកាងារ បន្តអំពាវនាវឱ្យកម្មករ-និយោជិកប្រុងប្រយ័ត្នខ្ពស់ពីហានិភ័យគ្រោះថ្នាក់កាងារនៅតាមដងផ្លូវ
នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២៥ នេះ មានកម្មករ-និយោជិតស្លាប់ និងរងរបួសប្រមាណជាង ២ ៦០០ នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះ ស្លាប់បាត់បង់ជីវិតជាង ៨០ នាក់។ នេះបើតាមការឱ្យដឹង ឯកឧត្តម ស៊ុន មេសា មន្រ្តីអ្នកនាំពាក្យក្រសួងកាងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ប្រាប់សារព័ត៌មានត្នោតញូស៍កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។
៨. អ្នកលេងគុនខ្មែររហ័សនាមក្របីព្រៃ ពេជ្រ សម្បត្តិ បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្តិភាព អមជាមួយខ្សែក្រវ៉ាត់ពីសហរដ្ឋអាមេរិក
អ្នកលេងគុនខ្មែររហ័សនាមក្របីព្រៃ ពេជ្រ សម្បត្តិ បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្តិភាព អមជាមួយខ្សែក្រវ៉ាត់ពីសហរដ្ឋអាមេរិក មកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅមុននេះបន្តិច សម្រាប់ជើងទី១។
៩. វៀតណាម បន្ធូរបន្ថយគោលនយោបាយកំណត់ចំនួនកូន ក្រោយអត្រាកំណើតធ្លាក់ចុះ
ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ថា រដ្ឋសភាវៀតណាម នៅថ្ងៃអង្គារនេះ បានអនុម័តវិសោធនកម្មច្បាប់ស្តីពីចំនួនប្រជាជន ដោយដកចេញនូវបទប្បញ្ញត្តិដែលកំណត់គ្រួសារមួយអាចមានកូនមួយ ឬពីរនាក់ ក្រោយអត្រាកំណើតមានការធ្លាក់ចុះទាបបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
១០. កូរ៉េខាងត្បូង បានរកឃើញប្រធានាធិបតីថ្មីជាផ្លូវការ បញ្ចប់វិបត្តិនយោបាយក្នុងប្រទេស
លោក Lee Jae-myung នៃគណបក្សប្រជាធិបតេយ្យសេរីកូរ៉េ (DPK) បានចាប់ផ្តើមអាណត្តិប្រធានាធិបតីរបស់លោកជាផ្លូវការនៅថ្ងៃពុធនេះ បន្ទាប់ពីបានយកឈ្នះការបោះឆ្នោតជាផ្លូវការ ក្នុងយុទ្ធនាការឃោសនាយ៉ាងខ្លី ដើម្បីបិទបញ្ចប់វិបត្តិនយោបាយក្នុងប្រទេស៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤៖ ការបង្ហាញពីវឌ្ឍនភាព និងមហិច្ឆតាក្នុងសកម្មភាពរបស់កម្ពុជា
លាភធំណាស់ប្រុសៗ! រកបានប្រពន្ធកើតឆ្នាំ ៣ នេះ ជីវិតអ្នកនឹងរុងរឿងស្ដុកស្ដម្ភ បានប្រពន្ធនាំសំណាង និងថាមពលល្អចូលក្នុងជីវិត
មនុស្សស្រី៦ប្រភេទ ចូលចិត្តទាក់ទងជាមួយប្តីគេដោយមិនខ្វល់ពីរឿងបាបបុណ្យ
យោបល់ទាំងអស់ (0)