
TNAOT News
· 06-06
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥
#ក្រសួងព័ត៌មាន# #Harvard# #បណ្តុំព័ត៌មានថ្មីៗ# #Donald Trump# #សង្គម# #ព័ត៌មានសង្គម# #លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត#
2951
១. គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ទទួលបានថវិកាបរិច្ចាគជាង៣លានដុល្លារ
ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ ទទួលបានថវិកាបរិច្ចាគសរុបជាង ៣លានដុល្លារ។
២. ក្រសួងព័ត៌មាន ហាមប្រាមការផ្សព្វផ្សាយពាណិជ្ជកម្មឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល
ក្រសួងព័ត៌មាន សេចក្តីជូនដំណឹងស្តីពីការចូលរួមសហការទប់ស្កាត់ និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥។
៣. ក្រសួងព័ត៌មាន ហាមប្រាមការផ្សព្វផ្សាយពាណិជ្ជកម្មឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល
ក្រសួងព័ត៌មាន សេចក្តីជូនដំណឹងស្តីពីការចូលរួមសហការទប់ស្កាត់ និងបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មឱសថបុរាណ និងឱសថគ្រប់ប្រភេទដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥។
៤. សាកលវិទ្យាល័យ Harvard ប្តឹងជំទាស់ផ្នែកច្បាប់ក្រោយរដ្ឋបាលលោកTrump មិនឲ្យទទួលនិស្សិតបរទេស
សាកលវិទ្យាល័យ Harvard បានប្តឹងជំទាស់នឹងចំណាត់ការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាបន្តបន្ទាប់ជុំវិញការហាមឃាត់សកលវិទ្យាល័យHarvard មិនឲ្យទទួលនិស្សិតបរទេស ដែលដំណឹងនេះ ក៏បានបង្កឲ្យមានការភ័យជាខ្លាំង ចំពោះនិស្សិតបរទេស ជាពិសេសនិស្សិតជនជាតិចិន ដែលកំពុងសិក្សា ឬមានគម្រោងចុះឈ្មោះសិក្សានៅសកលវិទ្យាល័យដ៏ល្បីឈ្មោះរបស់អាម៉េរិកនេះ។
៥. ថ្ងៃនេះ! ប្រជាជនថៃ កំពុងធ្វើបាតុកម្ម នៅមុខស្ថានទូតកម្ពុជា ប្រចាំទីក្រុងបាងកក
យោងតាមអត្ថន័យនៃការចុះផ្សាយរបស់សារព័ត៌មានថៃ Thai PBS៖ «ក្រុមបាតុករ បានប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ស្រុក Wang Thonglang ទីក្រុងបាងកក ដើម្បីធ្វើបាតុកម្មបង្ហាញពីការស្នេហាជាតិ និងការពារអធិបតេយ្យភាព រួមទាំងសម្តែងការប្រឆាំងចំពោះការទន្ទ្រានដីប្រវែង ២០០ ម៉ែត្ររបស់កម្ពុជាលើតំបន់មុំបី»។
៦.អស្ចារ្យណាស់! កញ្ញា ស៊ីន យូប៊ីន នាំយកឈុតដ៏ប្រណិតរំលេចដោយរូបតំណាងខេត្តនៃប្រទេសកម្ពុជាបង្ហាញលើកឆាកអន្តរជាតិ
តារាសម្ដែងដ៏ឆ្នើម កញ្ញា ស៊ីន យូប៊ីន បានធ្វើឲ្យបណ្ដាអ្នកគាំទ្រស្ញើញសរសើរ និងផ្ទុះការចាប់អារម្មណ៍ជាថ្មីម្ដងទៀត ខណៈតារាស្រីរូបនេះបានសំរិទ្ធសម្រាំងនាំយកនូវឈុតសំលៀកបំពាក់ដ៏ប្រណិតរចនាទៅដោយឌិតមានរូបតំណាងខេត្តនីមួយៗរបស់ប្រទេសកម្ពុជា និងជាពិសេសមាននៅរូបព្រះបរមរាជវាំងដ៏អស្ចារ្យរំលេចលើឈុតកាន់តែបន្ថែមភាពស្រស់ស្អាតមួយកម្រិតទៀត ដើម្បីចូលរួមកម្មវិធីទទួលពានរង្វាន់នៅឯប្រទេសសិង្ហបុរី។
៧. កំពង់ដរព្រែកព្រលូង នឹងត្រូវបិទអាជីវកម្ម ក្រោយស្ពានឆ្លងទន្លេខេត្តក្រចេះសាងសង់រួចរាល់
ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងត្រូវបានបើកឲ្យធ្វើដំណើរក្នុងពេលឆាប់ៗនាអំឡុងខែកញ្ញា ខាងមុខនេះ កំពង់ដរចម្លង (តាលុស-ព្រែកព្រលូង) ពីស្រុកចិត្របុរី ឆ្លងទៅស្រុកព្រែកប្រសព្វ ដែលមានប្រវត្តិយូរឆ្នាំណាស់មកហើយ និងជាកំពង់ដរចម្លងដ៏សកម្មមួយនៅក្នុងខេត្តក្រចេះ អាចនឹងត្រូវបិទអាជីវកម្មនាពេលខាងមុខនេះ។
៨. សែនខ្លោចចិត្ត!! ម្ដាយ តារាកំប្លែង នាយ ឆាង អំពាវនាវសុំសប្បុរសជនជួយ ខណៈពុំមានលទ្ធភាពរៀបចំពិធីបុណ្យជូនកូនប្រុស
មហាជនអ្នកលេងបណ្ដាញសង្គមបានសម្ដែងអារម្មណ៍តក់ស្លុត និងរន្ធត់ចិត្តយ៉ាងខ្លាំង ខណៈទទួលបានដំណឹង តារាកំប្លែងមាឌធំ នាយ ឆាង បានទទួលមរណភាព នាវេលាម៉ោង២ទាបភ្លឺ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងវ័យប្រមាណ ២៥ឆ្នាំ ដោយសារតែបញ្ហាគាំងបេះដូង។
៩. លោក Koji Gyotoku៖ សរសើរកូនក្រុមប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព បើទោះលទ្ធផលចាញ់ក្ដី
ក្រុមជម្រើសជាតិកម្ពុជាប្រកួតមិត្តភាពចាញ់ក្រុមភ្ញៀវ តាជីគីស្ថាន ក្នុងលទ្ធផល ២-១ នៅពហុកីឡដ្ឋានជាតិ អឡាំពិក។ ក្នុងនោះ ២ គ្រាប់របស់ តាជីគីស្ថាន គឺរកបាននៅវគ្គទី ២ ទាំង ២ គ្រាប់។ ចំណែក ១ គ្រាប់របស់ កម្ពុជា វិញ គឺរកបានដោយខ្សែបម្រើ មិន រតនៈ នៅនាទីទី ៧១។
១០. ទីបំផុតឃាត់ខ្លួនបានហើយ!! ជនសង្ស័យដែលធ្វើសកម្មភាពលួចកាបូបលុយ ទូរស័ព្ទ លោកតាស៊ីក្លូ
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យ ០១នាក់ដែលលួចកាបូបលុយ ទូរស័ព្ទ លោកតាស៊ីក្លូ កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ នៅចំណុចផ្លូវ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
ចំនួនភ្ញៀវទេសចរចូលទស្សនាពិភពព្រិលទឹកកកHarbinឡើងដល់លើសពី១លាននាក់!
បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល
យោបល់ទាំងអស់ (0)