
Punthea
· 06-10
បណ្តុំព័ត៌មានថ្មីៗ ឬ TNAOT Update ប្រចាំថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥
#ហ៊ុន ម៉ាណែត# #បណ្តុំព័ត៌មានថ្មីៗ# #ទូច សុឃៈ# #សង្គម# #តៃក្វាន់ដូ# #ព័ត៌មានសង្គម#
2385
១. សម្ដេចធិបតី៖ អ្នកនយោបាយខ្លះថាស្នេហាជាតិ ប៉ុន្តែបែរជាទៅបម្រើសត្រូវវាយប្រហារជាតិទៅវិញ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារ និងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សពផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ។
២. ត្រឹមមួយខែឧសភា កម្ពុជាទទួលបានទុនវិនិយោគសរុប ៨១៦លានដុល្លារ
គម្រោងវិនិយោគ ចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារអាម៉េរិក ដែលអាចបង្កើតការងារបាន ៤៤ ០០០កន្លែង ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៥។
៣. អ្នកនាំពាក្យក្រសួងការពារជាតិ៖ បុគ្គលដែលពាក់ឯកសណ្ឋានកងទ័ពក្លែងក្លាយត្រូវតែមានវិធានការមិនអាចលើកលែងបាន
អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានារបស់បុគ្គលនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ព គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន ជាពិសេសក្នុងពេលដែលកងទ័ពកម្ពុជាកំពុងប្រឈមមុខនឹងកងទ័ពថៃ នៅចំណុចព្រំដែនរវាងប្រទេសទាំងពីរ។
៤. សាកលវិទ្យាល័យUPSI បង្ហាញអត្តសញ្ញាណនិស្សិត១៥នាក់ ដែលស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍
សាកលវិទ្យាល័យUPSI ម៉ាឡេស៊ីបានបង្ហាញអត្តសញ្ញាណនិស្សិតទាំង១៥នាក់ ដែលបានស្លាប់ក្នុងគ្រោះថ្នាក់រថយន្តក្រុងពេលធ្វើដំណើរត្រឡប់ពីវិស្សមកាលថ្ងៃបុណ្យរយ៉ាហាជីវិញនៅខេត្តប៉េរ៉ក់ កាលពីព្រលឹមថ្ងៃចន្ទទី៩ ខែមិថុនា ឆ្នាំ២០២៥។
៥. អភិបាលរងខណ្ឌដូនពេញ ណែនាំដាច់ខាត់ ដល់អ្នកផ្ញើកង់ម៉ូតូនៅផ្លូវថ្មើរជើង មិនឲ្យយកលើស ១០០០រៀល នោះទេ
អាជ្ញាធរខណ្ឌដូនពេញ ហៅម្ចាស់ទីតាំងផ្ញើកង់ម៉ូតូនៅផ្លូវថ្មើរជើង(Walk Street) មកធ្វើការអប់រំ ដោយសារយកលុយពីភ្ញៀវលើសពីគោលការណ៍អាជ្ញាធរបានកំណត់ ពោលគឺ អាជ្ញាធរបានអនុញ្ញាតឱ្យយកតម្លៃ ១០០០រៀលពីភ្ញៀវក្នុងមួយម៉ូតូប៉ុណ្ណោះ ប៉ុន្តែម្ចាស់ទីតាំងនោះបានយកលុយរហូតដល់ ៣០០០រៀល។
៦. IngiGo តភ្ជាប់ជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ
ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌា នឹងចាប់ផ្តើមជើងហោះហើរត្រង់ រវាងទីក្រុង កុលកាតា-សៀមរាប-កុលកាតា (Kolkata - Siem Reap - Kolkata) ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ដោយប្រើយន្តហោះប្រភេទ A320 ៣ជើង/សប្តាហ៍ (ចន្ទ-ពុធ-សុក្រ)។
៧. ក្រសួងការពារជាតិ អះអាងថា ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា
បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកាពារជាតិចុះផ្សាយនៅថ្ងៃនេះថា មកទល់និងពេលនេះ ពុំមានការដកកងទ័ពកម្ពុជាចេញពីតំបន់ដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយដែលកង ទ័ពកម្ពុជាបានឈរជើងកាន់កាប់ជាយូរមកហើយនោះទេ ហើយរាល់ការរៀបចំកម្លាំងរបស់កងទ័ពកម្ពុជា រាប់ទាំងការឈរជើង ការពង្រាយកម្លាំង ការកែសម្រួលកម្លាំង ការចល័តកម្លាំង គឺស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងក្នុងគោលដៅត្រៀមខ្លួនការពារបូរណភាពទឹក ដីរបស់កម្ពុជាតែប៉ុណ្ណោះ។
៨. មន្រ្តីជាន់ខ្ពស់ក្រសួងការងារ រំពឹងថាទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៨ នឹងមានអ្នកចូលរួមជាង៧ម៉ឺននាក់នៅទូទាំងប្រទេស
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៨។ នេះជាលើកទី៨ នៃការប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ និងរៀបចំនៅតាមបណ្តាខេត្តទូទាំងប្រទេស។
៩. ឯកឧត្តម កែវ រ៉េមី៖ ការប្រកួតកីឡាមធ្យមសិក្សាជាការវាស់ស្ទង់ទេពកោសល្យ និងសមត្ថភាពកីឡាករម្នាក់
ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាណែនាំអោយមន្រ្តីពាក់ព័ន្ធ ពិនិត្យមើលនិងវាស់ស្ទង់កម្រិតនៃការប្រកួតកីឡាមធ្យមសិក្សា ដើម្បីចម្រាញ់ជ្រើសរើសកីឡាករ កីឡាការនីតេក្វាន់ដូដែលមានទេព្យកោសល និងសមត្ថភាព ក្នុងការវិវឌ្ឍន៍ពួកគេទៅជាកីឡាករថ្នាល ឬជម្រើសជាតិនាពេលអនាគត។
១០. រយៈពេល៨ថ្ងៃ ក្នុងខែមិថុនានេះ សមត្ថកិច្ចបានបង្រ្កាបក្រុមក្មេងទំនើងបានជាង ៤០នាក់
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ បានឲ្យដឹងថានាដើមសប្តាហ៍ទី១ ពោលក្នុងរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តបង្រ្កាបក្រុមក្មេងទំនើងជាង១០ករណី ដោយឃាត់ខ្លួន និងបញ្ជូនមនុស្សជាង៤០នាក់ទៀតទៅពន្ធនាគារ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លាភធំចាប់ផ្ដើមហូរចូលមកហើយ អ្នកឆ្នាំទាំង ៣ រាសីនឹងប្រែជាល្អប្រសើរ កាក់កបខ្លាំងក្នុងឆ្នាំ ២០២៥
លាភធំអណ្តែតឡើងហើយ! ក្ដោបឱកាសកើបលុយ ៣ ខែចុងឆ្នាំនេះ ដល់ឆ្នាំក្រោយអ្នកនឹងអាចសន្សំលុយបានទិញឡានទិញផ្ទះយ៉ាងងាយ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៥ ចំនួនអ្នកដំណើរចិននិងបរទេសដែលចេញចូលដែនតាមច្រកព្រំដែនចិនគិតជាមធ្យមក្នុងមួយថ្ងៃនឹងកើនឡើងដល់២,០៥ លាននាក់
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
យោបល់ទាំងអស់ (0)