X

TNAOT News

· 06-10

កសិករស្លាប់លើដីស្រែចម្ការខ្លួនឯងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម

#NEW NEWS# #សង្គម# #ឯកឧត្តម ហេង រតនា# #ព័ត៌មានសង្គម# #សំណល់យុទ្ធភណ្ឌសង្គ្រាម#

2975

អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ឯកឧត្តម ហេង រតនា បានរំលែកទុក្ខជាមួយគ្រួសារសពជនរងគ្រោះដែលស្លាប់លើដីស្រែចម្ការខ្លួនឯងដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម។

មានករណីផ្ទុះមីនតោនស្ថិតនៅចំណុចចំការល្មើរ​ ក្នុងភូមិភូមិអូរដីស្អិត​ ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៥នេះ បណ្តាលឱ្យអ្នកបើកបរត្រាក់ទ័រស្លាប់នៅកន្លែងកើតហេតុ​ និងខូចខាតត្រាក់ទ័រភ្ជួរដីប្រភេទគូបូតាមួយគ្រឿង។ 

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា នេះជាសំណល់យុទ្ធភណ្ឌសង្គ្រាម​ ដែលនៅតែបន្តគម្រាមកំហែងដល់សេចក្តីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ​ បើទោះបីជាសង្គ្រាមបានបញ្ចប់ជាង២៥ឆ្នាំហើយ​ក៏ដោយ​ខណៈ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តចធិបតីបានបន្តខិតខំកិច្ចប្រតិបត្តិការ​បោសសម្អាតសំណល់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងសកម្ម​ ដើម្បីរំដោះទឹកដីសុវណ្ណភូមិពីឃាតករលាក់មុខទាំងនេះ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)