Knongsrok

· 2021-08-04

បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ

30

នៅក្នុងពិភពលោកសព្វថ្ងៃនេះ សង្គមកាន់តែមានភាពតានតឹង ម្ល៉ោះហើយវាច្បាស់ជាមានមនុស្សមួយចំនួនប្រហែលជាចង់គេចពីបញ្ហាផ្សេងៗ ។ ចំណែកមិត្តដែលកំពុងអានអត្ថបទមួយនេះវិញ តើអ្នកចង់គេចចេញពីអ្វីដែលដូចជាស្រមោលនៅក្នុងចិត្តរបស់អ្នកទេ? បើដូច្នេះតើអ្នកចង់គេចពីអ្វី? តោះស្វែងយល់ដោយការធ្វើតេស្តចិត្តវិទ្យា តាមបែបជនជាតិជប៉ុន។

សំណួរ៖ ប្រសិនបើមានទ្វារវេទមន្ត ទៅកន្លែងណាមួយ តើអ្នកចង់ប្រើវាទៅណា?

អ្នកនឹងរើសយកមួយណា ក្នុងចំណោមចម្លើយ ៤ នេះ?

១. ទូសុវត្ថិភាពធនាគារធំ

២. ទៅកន្លែងផ្សេងគ្នា

៣. ទៅជួបនរណាម្នាក់

៤. ទៅទីលំហរអវកាសសូមទៅមើលចម្លើយរបស់អ្នក

១. ទូសុវត្តិភាពធនាគារ - សម្អាតទំនាក់ទំនង ដែលរំខានដល់ផ្លូវចិត្តអ្នកចង់គេចចេញពីទំនាក់ទំនង ឬមនុស្សមួយចំនួនដែលមានវត្តមាននាពេលបច្ចុប្បន្ននេះ ។ តាមពិតអ្នកគិតថា មិត្តរួមការងារ មិត្តភក្តិឬសូម្បីតែគ្រួសាររបស់អ្នក សុទ្ធតែរំខានខ្លាំង ដូច្នេះអ្នកមិនចង់ជួបនរណាម្នាក់ទេ។

តើអ្នកចង់កាត់ផ្តាច់ទំនាក់ទំនងជាមួយពួកគេមែនទេ? អ្នកគិតថា ប្រសិនបើអ្នកបានទៅកាន់ ទូសុវត្ថិភាពរបស់ធនាគារអ្នកនឹងទទួលបានប្រាក់ដ៏ច្រើន ដូច្នេះអ្នកអាចទៅគ្រប់ទីកន្លែង ដោយមិនចាំបាច់ពាក់ព័ន្ធជាមួយពួកគេ។ សម្រាប់អ្នកលុយ គឺជាមធ្យោបាយដើម្បីទទួលបានសេរីភាព ។

២. ទៅកន្លែងទេសចរផ្សេង - ចង់ឈប់ពីការងារតានតឹងរបស់អ្នកវាហាក់ដូចជាអ្នកចង់គេច ពីការធ្វើដំណើរទៅធ្វើការកន្លែងដដែលៗ ឬការងារដែលអ្នកស្អប់រាល់ថ្ងៃ ។ អ្នកគិតថាប្រសិនបើអ្នកទៅវិស្សមកាល អ្នកអាចនឹងភ្លេចអំពីជីវិតប្រចាំថ្ងៃរបស់អ្នកមួយរយៈ។

ដូចជាថ្ងៃនេះអ្នកនឹងទៅចង់ទៅលេងសមុទ្រ ស្អែកទៅទេសចរបរទេស និយាយរួមឲ្យតែមានទ្វារវេទមន្តដើម្បីទៅណាមកណា អ្នកនឹងចង់ទៅគ្រប់ទិសទី ។

ហើយនៅពេលត្រលប់មកធ្វើការវិញ វានឹងក្លាយជាថ្ងៃដ៏ធុញទ្រាន់ ជាមួយនឹងការងារដដែលៗម្តងទៀត។ ហើយប្រសិនបើអ្នក បានសម្រាកដើម្បីទេសចរ មួយពេលទៅមួយពេល អ្នកគិតថា អ្នកអាចជម្នះការលំបាកនេះបានយ៉ាងប្រាកដ។

៣. ចង់ទៅជួបនរណាម្នាក់ - ចង់បំបាត់សម្ពាធរៀបអាពាហ៍ពិពាហ៍តើអ្នកមានអារម្មណ៍ថា មានសម្ពាធប្រចាំថ្ងៃ នៃការចង់ឆាប់រៀបការ ហើយចង់គេចពីវាមែនទេ? នៅពេលអ្នកជួប និងនិយាយជាមួយអ្នកដទៃអ្នកនឹងមិនមានអារម្មណ៍ឯកកោទៀតឡើយ។ នៅពេលអ្នកបាននិយាយជាមួយនរណាភ្លាម អារម្មណ៍របស់អ្នកនឹងផ្លាស់ប្តូរ ហើយអ្នកនឹងអាចបំភ្លេចពីអារម្មណ៍មិនល្អនោះបានមួយភ្លែត ។

៤. ទៅទីលំហរអវកាស - មិនចូលចិត្តអ្វីៗទាំងអស់នៅក្នុងជីវិតឥឡូវនេះអ្នកហាក់ដូចជា មិនចូលចិត្តអ្វីទាំងអស់នៅក្នុងជីវិតរបស់អ្នកឥឡូវនេះ ដល់ចំណុចដែលចង់គេចចេញឆ្ងាយ ។ ស្អប់គ្រប់យ៉ាងមិនថាជាការងារ ត្រូវការលុយ រួមទាំងទំនាក់ទំនងជាមួយមនុស្សមួយចំនួន វាគឺជាបំណងប្រាថ្នាដ៏ធំមួយ ដើម្បីគេចខ្លួនចេញពីរឿងទាំងនេះ ។

ម្យ៉ាងវិញទៀត អំពីបំណងប្រាថ្នារបស់អ្នក ដែលចង់ទៅពិភពមួយផ្សេងទៀត ដែលជាពិភពមិនមានពិតដែលអ្នកមិនស្គាល់ មានន័យថា អ្នកច្បាស់ជាចង់ចាកចេញពីជីវិតនេះ ហើយចាប់ផ្តើមម្តងទៀតមែនទេ?

បញ្ជាក់៖ ប្រសិនបើអ្នកព្យាយាមប្រឈមមុខនឹងអារម្មណ៍ចង់រត់គេច ពេលខ្លះវាប្រហែលជាជួបប្រទះនូវអ្វីដែលជាបំណែកនៃដើមហេតុនោះក៏ថាបាន ។ វាមិនមែនគ្រាន់តែជាអ្វីដែលយើងមិនចូលចិត្តនោះទេ អ្វីដែលសំខាន់គឺ តើយើងបានជួសជុលឬកែលម្អចំណុចទាំងនោះឬអត់? រឿងខ្លះត្រូវការពេលវេលា ប៉ុន្តែវាមិនមែនជាលេសដើម្បីបដិសេធ ឬមិនអើពើនឹងវាទេ ។ ដូច្នេះការប្រឈមមុខនឹងបញ្ហា អាចធ្វើឱ្យយើងមានការឈឺចាប់ក៏ពិតមែន ប៉ុន្តែនៅពេលអ្នកឆ្លងពេលវេលាលំបាកនោះផុត វានឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យមួយ ៕

ប្រភព៖ Knongsrok

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)