Knongsrok
· 2021-09-07
ចក្រវាឡមានអ្វីចង់ប្រាប់អ្នក! សូមរើសសន្លឹកបៀមួយដើម្បីដឹងពីមាគ៌ា ដែលនឹងនាំឲ្យជីវិតអ្នករុងរឿង
7
តើថ្ងៃនេះតើចក្រវាឡចង់ប្រាប់អ្នកពីអ្វី?
របៀបលេង
២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។
២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។
សន្លឹកបៀឈុត A
ចក្រវាឡកំពុងចង់ប្រាប់ថា ពេលនេះអ្នកមានទាំងទ្រព្យសម្បត្តិខាងក្នុង និងខាងក្រៅ ។ មានន័យថា អ្នកមានចំណេះដឹង សមស្របដើម្បីចែកចាយដល់មនុស្សនៅជុំវិញអ្នក ហើយអ្នកនឹងមានអារម្មណ៍អស្ចារ្យ បើទោះបីជានៅក្នុងខែបន្ទាប់នឹងមានអារម្មណ៍នៃការគៀបសង្កត់ក៏ដោយ ។ តែមើលទៅអ្នកហាក់នៅតែមិនពេញចិត្តនឹងការងារសព្វថ្ងៃទេ ដូច្នេះចក្រវាឡចង់ប្រាប់ថា សូមកុំព្យាយាមកែប្រែខ្លូនឯងឲ្យដូចអ្នកដទៃអី សូមរស់នៅជាមួយបច្ចុប្បន្នឲ្យបានល្អបំផុត កុំគិតខ្វល់ខ្វាយពីអតីតកាល ឬអនាគតខ្លាំងពេក ។
សន្លឹកបៀឈុត B
ចក្រវាឡទទួលស្គាល់ថា ផ្លូវជីវិតរបស់អ្នកមានបញ្ហាប្រឈមរហូតមក ហើយអ្នកក៏យល់ពីជីវិតច្រើនដែរ ការលំបាកបាននាំឲ្យអ្នកយល់ពីការលះបង់ យល់ដឹងពីភាពខន្ដីនៅក្នុងចិត្ត ហើយអ្នកតែងតែធ្វើអំពើល្អ ដោយមិនរំពឹងថានឹងមានរង្វាន់តមស្នងវិញឡើយ ។ ម្ល៉ោះហើយជីវិតរបស់អ្នកនឹងរុងរឿងនៅថ្ងៃអនាគត អ្នកក៏ជាមនុស្សដែលមានសំណាងរឿងលុយកាក់ដែរ ។
សន្លឹកបៀឈុត C
ចក្រវាឡចង់ប្រាប់អ្នកថា អ្នកគួរតែដាក់ចិត្តទទួលស្គាល់ហេតុការណ៍អតីតកាល ឬសូម្បីតែមនុស្សនៅជុំវិញខ្លួន ថាគេជាមនុស្សបែបនោះ ហើយអភ័យទោសឲ្យគេ អ្នកត្រូវចាំថានៅលើលោកនេះគ្មានអ្វីល្អឥតខ្ចោះទេ។ ប្រសិនបើអ្នកទទួលយករឿងទាំងនេះបាន អ្នកនឹងមានសុខភាពផ្លូវចិត្តល្អប្រសើរ ហើយបៀនៃចក្រវាឡចង់និយាយថា អ្នកជាមនុស្សមានការស្រមើស្រមៃធំ អ្នកក៏ខិតខំពុះពារឲ្យដល់គោលដៅនោះដែរ ម្ល៉ោះហើយបើអ្នកអាចរក្សាចិត្តខន្តីបាន អ្នកនឹងទទួលបានជោគជ័យនៅក្នុងជីវិតមួយនេះ ៕
ប្រភព៖ Knongsrok
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
រឿងគួរឲ្យសោកស្ដាយបំផុតក្នុងអាជីព Sir Alex ថាស្តាយនឹងមិនអាចយកបានកីឡាករ Spurs រូបនេះ
Glazers និង Ed Woodward មានជំហរបែបនេះលើករណីបណ្ដេញចេញលោក Ole Gunnar Solskjaer
បើមានទ្វាវេទមន្ត តើអ្នកចង់ទៅណា? រើសមួយ ដើម្បីដឹងពីបញ្ហានៅក្នុងចិត្ត ដែលអ្នកកំពុងចង់គេចចេញទៅឲ្យឆ្ងាយ
Man City មិនចាប់អារម្មណ៍ Ronaldo ព្រោះដាក់ចិត្តចង់បានម្នាក់នេះជាង
ការណែនាំពិសេស
តម្លៃសាំង និងម៉ាស៊ូតតាមស្ថានីយប្រេងឥន្ធនៈនានា ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦
[ភាគទី 25] ហុងសិន៖ ស្មារតីដ៏អស្ចារ្យក្នុងចំណោមអណ្តាតភ្លើងសង្គ្រាមនៅគុយលីន
Sharing Experiences and Promoting Governance to Build a ASEAN-China Community with a Shared Future
Wei Tao, Governor of the People's Government of Guangxi Zhuang Autonomous Region of China, Holds Joint Interview with Vietnamese Media:The 76th Minute: Starlight Fills the Stadium! This is China-Vietn
យោបល់ទាំងអស់ (0)