
Harbor Property
· 2022-11-01
វិស័យសំណង់ត្រូវបានព្យាករថា មានកំណើនទាបនៅឆ្នាំ២០២៣
#Harbor Property # #វិស័យសំណង់# #អចលនទ្រព្យ# #លក់ ឬ ជួលផ្ទះ#
7226
នៅឆ្នាំ២០២៣ អនុវិស័យសំណង់ត្រូវបានព្យាករថានៅបន្តងើបឡើងវិញក្នុងអត្រាកំណើនទាបជាងនិន្នាការធម្មតា (មុនវិបត្តិកូវីដ-១៩) ដោយសារតែការរំពឹងទុកការងើបឡើងវិញយឺតនៃលំហូរទុនវិនិយោគពីបរទេស ។ នេះបើយោងតាមសេចក្ដីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០២២។
បើតាមសេចក្ដីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ បានបញ្ជាក់ទៀតថា សម្រាប់សំណង់ថ្លៃខ្ពស់ ក៏ដូចជាសំណង់បម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពសំណង់លំនៅឋាន ក៏ត្រូវបានរំពឹងថានៅបន្តរក្សាកំណើន ប៉ុន្តែស្ថិតនៅក្នុងកម្រិតទាប។
សូមបញ្ជាក់ថា ផ្អែកលើការវាយតម្លៃពាក់កណ្ដាលឆ្នាំ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ ត្រូវបានវាយតម្លៃថានឹងបន្តនិន្នាការកើនឡើងធៀបនឹងកំណើននៅក្នុងឆ្នាំ២០២១ ដោយសម្រេចកំណើនក្នុងអត្រាប្រមាណ ៥,៤%។ ដោយឡែកសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៣ ត្រូវបានព្យាករថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦%។

កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ដែលត្រូវការការវិនិយោគពីសំណាក់វិនិយោគិនក្នុងស្រុក និងវិនិយោគិនបរទេសជាច្រើន។ អំឡុងពេលនៃជំងឺរាតត្បាតនៃជំងឺកូវីដ១៩ ពីរឆ្នាំជាប់គ្នាក្នុងឆ្នាំ ២០២០ និង ២០២១ អ្នកវិនិយោគិនបរទេសភាគច្រើនបានចាកចេញពីប្រទេសកម្ពុជា ដែលធ្វើឲ្យសំណង់អគារ មួយចំនួនត្រូវបានជាប់គាំង ជាពិសេសនៅក្រុងព្រះសីហនុ។
ទន្ទឹមនឹងនេះ ការដាក់ចេញនូវ ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការលើកលែងទៅដល់វិនិយោគិនបរទេស ទៅលើពន្ធលើប្រាក់ចំណូល សម្រាប់រយៈពេលចាប់ពី៣ឆ្នាំ រហូត៩ឆ្នាំទៅតាមវិស័យ និងសកម្មភាពវិនិយោគ គិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង។ វិស័យនិងសកម្មភាពវិនិយោគ ព្រមទាំងរយៈពេលលើកលែងពន្ធលើប្រាក់ចំណូលនឹងត្រូវកំណត់ ក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង និងឬអនុក្រឹត្យ។ រាជរដ្ឋាភិបាលសង្ឃឹមថា ការលើកលែងនេះ នឹងអាចរួមចំណែកបង្កើនបរិយាកាសវិនិយោគឱ្យកាន់តែមានភាពទាក់ទាញ និងប្រសើរជាងមុន។

លើសពីនេះ កម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍ធំៗ និងការរៀបចំដាក់ជាកញ្ចប់ ទស្សនកិច្ចទេសចរណ៍ពិសេសៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាកម្ពុជាឲ្យបានច្រើនឡើងវិញ ក្រោមយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣ Visit Cambodia Year 2023) នាឆ្នាំក្រោយ ដើម្បីផ្ដល់ភាពងាយស្រួលដល់វិនិយោគិនចូលកម្ពុជាកាន់តែច្រើន ដើម្បីសិក្សានិងស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា ដែលវិស័យមួយចំនួនត្រូវការវិនិយោគិនបរទេស ដូចជា អចលនទ្រព្យ និងរោងចក្រជាដើម។
លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង៥មុឺន តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖ Hotline: 096 7876 902 (Telegram)/ 066 886 633, WeChat: HB066886633
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ចាប់ផ្តើមចាប់ដៃគ្នា ដើម្បីឈានទៅរកភាពជោគជ័យនាពេលអនាគត SRE Group·Romdoul City ចុះកិច្ចសន្យាជាមួយបណ្តាញ និងអង្គភាពអចលនទ្រព្យ
ក្រុមហ៊ុន R&F Group របស់ចិន បញ្ចេញគម្រោងផែនការថ្មីសម្រាប់ទីផ្សារអចលនទ្រព្យជាសកល
សម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុងខ្សែកាប
កត្តាទាំងប្រាំ ធ្វើឱ្យតម្លៃលំនៅឋានប្រែប្រួល
យោបល់ទាំងអស់ (0)