
TNAOT News
· 01-25
ចូលឆ្នាំចិន ៣ថ្ងៃខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង ២០ម៉ឺននាក់
#ភ្ញៀវទេសចរ# #ខេត្តព្រះសីហនុ# #សង្គម# #ព័ត៌មានសង្គម# #ចូលឆ្នាំចិន#
9267
ប្រភពរូប៖ Fresh News
ព្រះសីហនុ៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២០ម៉ឺននាក់ ខណៈភ្ញៀវក្នុងស្រុកភាគច្រើនមកលេងហើយ វិលត្រឡប់ទៅផ្ទះវិញតាមផ្លូវល្បឿនលឿន។ នេះបើតាមលោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលដកស្រ់ដោយសារព័ត៌មាន Fresh News កាលពីថ្ងៃទី ២៤ មករា ឆ្នាំ ២០២៤។
លោក តាំង សុចិត្រគ្រឹស្នា បាននិយាយថា «ក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ នៅខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុបជាង ២០ម៉ឺននាក់ ក្នុងនោះមានភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ៣ពាន់នាក់ ហើយនៅមានបន្តក្នុងថ្ងៃទី៤ នេះទៀត»។
លោកបានបន្តថា ថ្ងៃដែលមានភ្ញៀវទេសចរច្រើន គឺនៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ ហើយភាគច្រើន គឺទៅលេងកម្សាន្តនៅតាមឆ្នេរ ប៉ុន្តែ ៧០% ទៅ៨០% គឺត្រឡប់ទៅផ្ទះវិញ ព្រោះបច្ចុប្បន្នមានផ្លូវល្បឿនលឿនងាយស្រួលក្នុងការធ្វើដំណើរ ដូច្នេះភ្ញៀវមកលេងវិលទៅវិញល្ងាចបាន។
គួរបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនៃឱកាសនេះដែរ ក៏មានជើងហោះហើរចុះចតនៅអាកាសយានដ្ឋានកងកេង ខេត្តព្រះសីហនុ ក្នុង១ថ្ងៃ១ជើងផងដែរ ពោល៣ថ្ងៃគឺមាន៣ជើង ក្នុងនោះក៏បាននាំអ្នកដំណើរសរុបជាង ១០០នាក់មកផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)