
Harbor Property
· 01-25
អ្នកជំនាញ៖ តើវិស័យអចលនទ្រព្យក្នុងឆ្នាំ២០២៣ ប្រែប្រួលកម្រិតណា បើប្រៀបធៀបនឹងឆ្នាំ២០២២?
#សង្គម# #អចលនទ្រព្យ# #វិស័យអចលនទ្រព្យ# #អ្នកជំនាញ#
4655
អ្នកជំនាញបីរូប ព្យាករណ៍វិស័យអចលនទ្រព្យ ក្នុងឆ្នាំ ២០២៣នឹងប្រែប្រួលយ៉ាងដូចម្ដេច បើប្រៀបធៀបនឹងឆ្នាំ២០២២? វិស័យអចលនទ្រព្យនៅទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជារងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររយៈពេល ប៉ុន្មាន ០៣ឆ្នាំចុងក្រោយមកនេះ រួមមានជំងឺកូវីដ ១៩ ការអូសបន្លាយសង្គ្រាមរុស្សី-អ៊ុយក្រែន… វិបត្តិទាំងអស់នេះ ធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជានឹងទ្រឹង យ៉ាងណាមិញ ឆ្នាំ ២០២៣ នេះ អ្នកជំនាញ អចលនទ្រព្យជាច្រើនហាក់មានសុទិដ្ឋិនិយមឡើងវិញផងដែរ។
ជុំវិញការលើកឡើងនេះ លោក ចេង វុទ្ធី អគ្គនាយកក្រុមហ៊ុន INVA Real Estate Investment and Valuation Co., Ltd បានបញ្ជាក់មកកាន់ Harbor property ថា៖ «សម្រាប់ឆ្នាំ២០២២ វិស័យអចលនទ្រព្យស្ថិតនៅក្នុងគំនាបមួយ អ្នកដែលមានតម្រូវការក្នុងការទិញអចលនវត្ថុ គឺគាត់មិនហ៊ានសម្រេចចិត្តក្នុងការទិញ ដែលជាកត្តាមួយជំរុញឲ្យការទិញមានការធ្លាក់ចុះ។ ប៉ុន្តែសម្រាប់ឆ្នាំ២០២៣ គឺជាឆ្នាំមួយដែលខ្ញុំជឿថា ក្នុងរយៈពេលមួយឆ្នាំដែលតឹងខ្លាំងក្នុងឆ្នាំ២០២២នេះ វាធ្វើឲ្យឆ្នាំ២០២៣ គឺជាឆ្នាំបើកទំព័រថ្មីសម្រាប់វិស័យអចលនទ្រព្យ ដែលអ្នកទិញគាត់នឹងចាប់ផ្ដើមគិតឡើងវិញ ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ ។»
អ្នកជំនាញរូបនេះ បានបន្ថែមទៀតថា៖ «ឆ្នាំ២០២៣ វិនិយោគិនបរទេសនឹងចូលប្រទេសយើង ហើយសម្លឹងក្នុងឱកាសវិនិយោគ ដ្បិតថាតម្លៃពលកម្មនៅប្រទេសកម្ពុជាមានតម្លៃទាប វាជាឱកាសក្នុងការទាក់ទាញវិនិយោគិនបរទេស មកវិនិយោគនៅកម្ពុជា។»

ដោយឡែក លោក កង សុវណ្ណថា ប្រធានសមាគមន៍អ្នកជំនាញអចលនទ្រព្យកម្ពុជា បានបញ្ជាក់មកកាន់ Harbor property ថា៖ «មកដល់ឆ្នាំ២០២៣ យើងឃើញថា មានអ្នកវិនិយោគិនបានចូលមកបណ្ដើរ មានការបង្កើតក្រុងថ្មីចំនួនបី ប៉ុន្តែការបង្កើតទាំងអស់នេះមិនទាន់ចេញជាលទ្ធផល ហេដ្ឋារចនាសម្ព័ន្ធ មិនទាន់ចេញជាកិច្ចការងាររដ្ឋបាលនៅឡើយទេ ចឹងធ្វើឲ្យវិស័យអចលនទ្រព្យនៅឆ្នាំ២០២៣ កំពុងមានដំណើរការ ប៉ុន្តែមិនដំណើរការលឿនប៉ុន្មានទេបើប្រៀបធៀបទៅនឹងឆ្នាំ២០២២»។

ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ លោក អាន រដ្ឋា អនុប្រធានសមាគមន៍សហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា ប្រចាំខេត្តសៀមរាប បានប្រាប់’ Harbor Property ថា៖ « វិស័យអចលនទ្រព្យនៅសៀមរាប អាចកើនឡើងបាន លុះត្រាណាតែវិស័យទេសចរណ៍អាចកើនឡើងសិនដែរ តាមរយៈការបង្កើនជើងហោះហើរត្រង់ (Direct Flight) ពីបណ្ដាប្រទេសនានា មកប្រទេសកម្ពុជាឱ្យបានច្រើន ដ្បិតថាសេដ្ឋកិច្ចខេត្តសៀមរាបស្ទើរតែ ៨០ ទៅ ៩០ភាគរយរួចទៅហើយ ដែលពឹងផ្អែកលើវិស័យទេសចរណ៍។»។
លោកបានសង្កត់ធ្ងន់បន្ថែមថា៖«ប្រាកដណាស់ បើខេត្តសៀមរាបមានការកើនឡើងខ្ពស់នូវភ្ញៀវទេសចរណ៍ ការទិញលក់ ក៏ដូចជាមានការរីកចម្រើនកក្រើកឡើងវិញនូវ វិស័យអចលនទ្រព្យ ជាពិសេសគឺវិស័យលំនៅឋាន អគារពាណិជ្ជកម្មដែលអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក គាត់នឹងមកវិនិយោគផ្ទាល់តែម្ដង»។

គួរបញ្ជាក់ថា បើតាមទស្សនវិស័យរបស់ធនាគារជាតិនៃកម្ពុជា កំណើនចំពោះសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣ ។ ក្នុងនោះ វិស័យសំណង់និងអចលនទ្រព្យត្រូវបានរំពឹងថា នៅឆ្នាំ២០២៣ នឹងបន្តងើបឡើងជាសន្សឹមៗក្នុងអត្រា 1,7% និង1,2 រៀងគ្នា។

លោកអ្នកអាចស្វែងទិញ លក់ ជួលអចលនទ្រព្យជាង៦មុឺន តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទ របស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ៕
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: 096 7876 902 (Telegram)/ 066 886 633
WeChat: HB066886633
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ធនាគារកម្ពុជាវាយតម្លៃទាបលើវិស័យសំណង់ និងអចលទ្រព្យ ខណៈអ្នកវិនិយោគសង្ឃឹមលើចិន
Breaking News: ផ្ទុះការភ្ញាក់ផ្អើលខ្លាំង! ហេតុអ្វីស្ពានអាកាសថ្មើរជើងខេត្តកំពង់ស្ពឺមានសភាពបែបនេះ ឃើញសុទ្ធតែសម្រាម នឹងក្លិនឆ្អេះ
វីដេអូព័ត៌មាន៖ លោកំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសែនក្រុងពាលី និងអភិសេករូបសំណាកបារមីលោកតា លោកយាយព្រះពោធិព្រឹកថែរក្សាខេត្តស្វាយរៀង
កម្ពុជារកចំណូលពីការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ១០៧៧លានដុល្លារនៅឆ្នាំ ២០២២
យោបល់ទាំងអស់ (0)