TNAOT News

· 2023-01-25

ប្រធានមន្ទីរទេសចរណ៍៖ បញ្ហាសំរាមនៅតែមានការកើនឡើងនៅតាមឆ្នេរ

#សង្គម# #ព័ត៌មានសង្គម# #នៅតាមឆ្នេរ# #ប្រធានមន្ទីរទេសចរណ៍# #បញ្ហាសំរាម#

8864

ព្រះសីហនុ៖ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បាននិយាយថា« អ្វីដែលជាបញ្ហាចោទ គឺបញ្ហាសំរាមដែលមានការកើនឡើងនៅតាមឆ្នេរ ខណៈភ្ញៀវមួយចំនួនមិនទាន់ចូលរួមឱ្យបានល្អ»។ នេះបើយោងតាមការដកស្រង់របស់សារព័ត៌មាន fresh news នៅថ្ងៃទី ២៤ មករា ឆ្នាំ ២០២៣។​

លោក តាំង សុចិត្រគ្រឹស្នា បាននិយាយថា «សំរាមវាមានច្រើននៅតាមឆ្នេរ ភ្ញៀវទេសចរខ្លះគាត់មានម្ហូប បាយ កន្ទេល តង់របស់គាត់មកស្រេច អីចឹងគាត់ក្រាលញ៉ាំ អ្នកខ្លះញ៉ាំហើយអត់ប្រមូលទុកដាក់ទេ ដល់អីចឹងវាកើតបញ្ហាសំរាមច្រើន»។ លោកបានបន្តថា ចំពោះបញ្ហាសំរាម និងបរិស្ថាននេះ ក្រុមការងារមន្ទីរក៏មមាញឹកក្នុងការប្រមូលរៀងរាល់ថ្ងៃផងដែរ។

សូមបញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ២០ម៉ឺននាក់ ខណៈភ្ញៀវក្នុងស្រុកភាគច្រើនមកលេងហើយ វិលត្រឡប់ទៅផ្ទះវិញតាមផ្លូវល្បឿនលឿន៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)