TNAOT News

· 01-25

ខេត្តកំពតទទួលបានភ្ញៀវទេសចរជាង ៨ ម៉ឺននាក់ក្នុងរយៈពេលបីថ្ងៃ

#ភ្ញៀវទេសចរ# #ឱកាសបុណ្យចូលឆ្នាំចិន# #សង្គម# #ព័ត៌មានសង្គម# #ខេត្តកំពត# #ប្រធានមន្ទីរទេសចរណ៍#

9236

ប្រភពរូប៖ fresh news

កំពត៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៣ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបជាង ៨ម៉ឺននាក់។ នេះបើតាមលោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត ដែលដកស្រង់ដោយសារព័ត៌មាន Fresh News កាលពីថ្ងៃទី ២៤ មករា ឆ្នាំ ២០២៣។

លោក សយ ស៊ីណុល បាននិយយថា «នាឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុប ៨២,១៩៩នាក់ កើនឡើង ១៩% ក្នុងនោះភ្ញៀវមាន ៨១,៣៥២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៨៤៧នាក់»។

លោកបានបន្តថា មន្ទីរទេសចរណ៍ខេត្តកំពត បានចាត់ក្រុមការងារចុះតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និងតាមសេវាកម្មនានា ដើម្បីណែនាំលើការងារបដិសណ្ឋារកិច្ច ការគ្រប់គ្រងសំណល់រឹង-រាវ ពង្រឹអនាម័យចំណីអាហារ ការរក្សាតម្លៃសេវាកម្មឱ្យបានសមស្រប និងសហការជាមួយសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនភ្ញៀវ។

លោកប្រធានមន្ទីរទេសចរណ៍បានបន្តថា ស្ថានភាពនៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងរយៈពេល៣ថ្ងៃនេះដែរ គឺដំណើការទៅដោយរលូន ពុំមានបាតុភាពអវិជ្ជមានអ្វីគួរឱ្យកត់សម្គាល់ឡើយ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)