
Town News
· 01-25
ប៉ូលីសផ្កាយ២ម្នាក់បើករថយន្តទៅបុកអ្នករុញរទេះលក់ទឹកសុទ្ធ
#គ្រោះថ្នាក់ចរាចរណ៍ # #សង្គម# #ព័ត៌មានសង្គម#
2509
ឧត្តមសេនីយ៍ម្នាក់ស្រវឹងស្រាបើករថយន្តទំនើបឡើងលើសួនច្បារវិមានឯករាជ្យ រួចបើកទៅបុកអ្នករុញរទេះលក់ទឹកសុទ្ធ។ ចំណែកប្រជាពលរដ្ឋដើរកម្សាន្ត និងអ្នកហាត់ប្រាណនាំគ្នារត់ទាំងព្រលឹងចុងសក់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា៩និង៣០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2AU-3868 ពណ៍ស។ អ្នកបើកបរដោយឈ្មោះ យិន លីម ជាមន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ទោ។ បើកបរក្នុងស្ថានភាពស្រវឹង។

អ្នករុញរទេះលក់ទឹកសុទ្ធមិនរងរបួសនោះទេ ដោយសារគេចផុត។

លោកសាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ទាំងមនុស្ស និងទាំងរថយន្ត បានយកមកដល់ស្នងការនគរបាលរាជធានីភ្នំពេញហើយ ដើម្បីសួរនាំបន្ថែម"៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សភាអាមេរិកពន្លឿននិតិវីធីច្បាប់ ដើម្បីទម្លាក់ប្រធានាធិបតីដូ ណាល់ត្រាំចេញពីតំណែងមុនថ្ងៃទី២០មករា
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ
ជនរងគ្រោះ២នាក់ដែលលិចទូកបាត់ខ្លួនក្នុងហសមុទ្រជាច្រើនម៉ោងបានជួយសង្គ្រោះហើយ
ឃើញកូនធ្លាក់ទឹក ឪពុក លោតទៅជួយបែរជាលង់ស្លាប់ទាំង០២នាក់គួរអោយអាសូរ!
យោបល់ទាំងអស់ (0)