TNAOT News

· 03-17

ក្រុមហ៊ុនមួយគ្រោងបោះទុន ២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតអំពូលភ្លើង

#ក្រុមហ៊ុនមួយ# #បោះទុន# #សង្គម# #បង្កើតរោងចក្រ# #ព័ត៌មានសង្គម# #អំពូលភ្លើង#

8537

ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដល់ក្រុមហ៊ុនមួយ ដែលគ្រោងបោះទុនវិនិយោគចំនួន ២លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ សម្ភារៈលំអធ្វើពីប្លាស្ទិក និងសម្ភារៈតាំងលំអផ្សេងៗ នៅខេត្តស្វាយរៀង។

ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានឲ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ សម្ភារៈលំអធ្វើពីប្លាស្ទិក និងសម្ភារៈតាំងលំអផ្សេងៗ របស់ក្រុមហ៊ុន “Won Star Enterprise Co., Ltd.” គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគនេះ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ដែលអាចបង្កើតឱកាសការងារបានចំនួន ៣៥០កន្លែង៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)