
Lenglan
· 03-18
រកឃើញ!ក្រុមទាំង៨ដែលត្រូវជួបគ្នាក្នុងពានរង្វាន់ Champions League ហើយ
#UEFA Champions League# #កីឡា# #Chelsea# #Manchester City# #បាល់ទាត់អន្តរជាតិ#
135
ទីបំផុតរកឃើញក្រុមដែលត្រូវប្រកួតគ្នាក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ទ្វីបអ៊ឺរ៉ុប UEFA Champions League ២២-២៣ ហើយ។


ខណៈដែលក្រុមតោខៀវ Chelsea នឹងត្រូវជួបជាមួយម្ចាស់ជើងឯកចាស់អធិរាជស Real Madrid ក្នុងការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយ។
ចំណែកឯក្រុម Manchester City របស់លោក Pep Guardiola ប្រឈមមុខនឹងអតីតក្លឹបរបស់គាត់គឺប្រកួតជាមួយក្រុមម្ចាស់ជើងឯក ៦សម័យកាល Bayern Munich ។
រីឯក្រុម Inter Milan ប៉ះក្រុម Benfica និងក្រុម AC Milan ប៉ះជាមួយក្រុម Napoli ។
គួរបញ្ជាក់ផងដែរថាប្រសិនបើក្រុម Chelsea និងក្រុម Manchester City ឆ្លងផុតក្នុងវគ្គ៨ក្រុមនេះ ពួកគេនឹងជួបគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុម AC Milan ឬ Napoli នឹងជួប Inter Milan ឬ Benfica នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សម្រាប់ការប្រកួតជើងទីមួយនៃវគ្គ ៨ក្រុមចុងក្រោយនេះនិងធ្វើឡើងនៅថ្ងៃទី ១១-១២ ខែមេសា ហើយការប្រកួតជើងទីពីរនៅថ្ងៃទី ១៨-១៩ ខែមេសាខាងមុខនេះ។
ហើយសម្រាប់ការប្រកួតជើងទីមួយក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ៩-១០ ខែឧសភា និងជើងទីពីរនៅថ្ងៃទី ១៦-១៧ ខែឧសភា។សម្រាប់កីឡដ្ឋាន Ataturk Olympic Stadium ក្នុងទីក្រុង Istanbul ប្រទេសទួរគី នឹងធ្វើជាម្ចាស់ផ្ទះវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី ១០ ខែមិថុនាខាងមុខនេះផងដែរ។
សម្រួលអត្ថបទ: Lenglan
https://www.bbc.com/sport/football/64981761
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)