
TNAOT News
· 03-18
ប្រធានាធិបតីអ៊ុយក្រែន៖ ការសម្រេចចិត្តជាប្រវត្តិសាស្ត្រ និងជាទំនួលខុសត្រូវលើប្រវត្តិសាស្ត្រមួយចំពោះទង្វើដែលខ្លួនបានប្រព្រឹត្តិ វាកំពុងត្រូវបានចាប់ផ្តើមអនុវត្តន៍ហើយ!
#នយោបាយអន្តរជាតិ# #អ៊ុយក្រែន# #ឧក្រិដ្ឋកម្ម# #ព័ត៌មាន# #រុស្ស៊ី# #ICC#
6716
តាមរយៈឆានែលតេឡេក្រាមផ្លូវការបស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានផ្ញើសារជារូបភាពវីដេអូថានេះជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រ និងជាទំនួលខុសត្រូវលើប្រវត្តិសាស្ត្រមួយចំពោះទង្វើដែលខ្លួនបានប្រព្រឹត្តិ វាកំពុងត្រូវបានចាប់ផ្តើមអនុវត្តន៍ហើយ។ ប្រធានរដ្ឋភេរវករ និងមន្ត្រីរុស្ស៊ីម្នាក់ទៀតបានក្លាយជាជនសង្ស័យជាផ្លូវការនៅក្នុងបទឧក្រិដ្ឋកម្មសង្គ្រាមដែលទាក់ទងនឹងការនិរទេសកុមារអ៊ុយក្រែន ដោយពួកគេបានធ្វើការផ្ទេរក្មេងៗរាប់ពាន់នាក់ដោយខុសច្បាប់ទៅកាន់ទឹកដីនៃរដ្ឋដែលមានភេរវករគ្រប់គ្រង ។
វាមិនអាចទៅរួចទេនៅក្នុងសកម្មភាពប្រព្រឹត្តបទឧក្រិដ្ឋបែបនេះដោយគ្មានការបញ្ជារបស់មេដឹកនាំកំពូលនៃរដ្ឋមួយនោះ។ ការបំបែកកូនៗជាកុមារពីក្រុមគ្រួសាររបស់ពួកគេ និងដកហូតឱកាសទាំងអស់ដើម្បីកាត់ផ្តាច់ពីការទាក់ទងជាមួយនឹងសាច់ញាតិរបស់ពួកគេ ហើយការលាក់បាំងកុមារនៅលើទឹកដីរុស្ស៊ី និងទង្វើបោះបង់ពួកគេចោលក្នុងតំបន់ដាច់ស្រយាល ទាំងអស់នេះគឺ បានបង្ហាញពីគោលនយោបាយរដ្ឋាភិបាលដែលអមនុស្សធម៌ និងការសម្រេចចិត្តនៃថ្នាក់ដឹកនាំដ៏ព្រៃផ្សៃក្នុងប្រទេសនេះ ហើយវាគឺជាផែនការរៀបចំឡើងយ៉ាងជាក់លាក់ជាមួយនឹងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតដែរ ។
ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងាររបស់ព្រះរាជអាជ្ញា ការីម ខាន់ និងតុលាការ ICC និងប្រជាជនទាំងអស់នៅជុំវិញពិភពលោក ដែលជួយយើងក្នុងការប្រយុទ្ធប្រឆាំងដើម្បីស្វែងរកយុត្តិធម៌ពិត។ ខ្ញុំពិតជាមានការដឹងគុណចំពោះភាពស្មោះត្រង់ និងឆន្ទៈដ៏ពិតប្រាកដ ដើម្បីស្វែងរកយុត្តិធម៌ដល់ពួកយើងពីជនឧក្រិដ្ឋទាំងនោះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការបោះឆ្នោតជ្រើសរើសរដ្ឋមន្រ្តី ព័ត៏មានថ្មីរបស់ពិភពលោក
ក្តៅៗមុននេះ អុីស្រាអែល បាញ់រ៉ុក្កែតលើអាកាសយានដ្ឋាន របស់ស៊ីរី ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់រុស្ស៊ី
រឿងកាន់តែក្តៅ!អ៊ីរ៉ង់បង្ហាញ ដ្រូនអត្តឃាត សម្រាប់វា.យអ៊ីស្រាអែល ស្រាប់តែអ៊ីស្រាអែលឆ្លើតបបែបនេះ..
កាន់តែក្តៅហើយ!អាមេរិក ត្រៀមខ្លួនរួចជាស្រេចនិងព្រមានយ៉ាងម៉ឺងម៉ាត់ ទៅ ពូទីន ត្រង់ៗដើម្បីធ្វើរឿងនេះ...
យោបល់ទាំងអស់ (0)