
ស៊ន សារ៉ុង
· 03-18
មានមោទនភាព
#ចំណេះដឹង# #មោទនភាព# #ចំណេះដឹងទូទៅ# #សេចក្តីក្លាហាន#
4053

ត្រូវមានមោទនភាពចំពោះខ្លួនឯង ព្រមទាំងជំហ៊រនៃតំលៃ និង ជំនឿដែលខ្លួនប្រកាន់យកទៀតផង ។
ត្រូវមានមោទនភាពចំពោះចំនេះដឹង ការងារ និង ស្នាដៃរបស់ខ្លួន ។
ត្រូវមានមោទនភាពចំពោះស្វាមីរឺ ភរិយា កូនចៅ និង ញាតិសណ្ដាន ។

ត្រូវមានមោទនភាពចំពោះលំនៅដ្ឋាន ព្រៀងលាន និង ប្រទេសដែលខ្លួនរស់នៅ ។
ត្រូវមានមោទនភាពចំពោះរាងកាយ រូបរាង និង ចរិយាសម្បត្តិរបស់ខ្លួន ។ ត្រូវមានមោទនភាពចំពោះក្រុមកីឡា និង សហគមវប្បធម៌ដែលខ្លួនគាំទ្រ ។
ត្រូវមានមោទនភាពចំពោះមន្ត្រីរដ្ឋាភិបាល ដែលបានលះបង់ និង បំពេញតួនាទីដ៏ប្រសើរសំរាប់សង្គមជាតិទាំងមូល ។

កុំមានចិត្ដព្រួយបារម្ភព្រោះតែស្ថានភាពខ្លួនឯងអោយសោះ ពីព្រោះអ្នកកុំពុងធ្វើអ្វីៗប្រកបដោយ សេចក្តីក្លាហាន និង ឆន្ទៈមោះមុតទៅហើយនោះ ។ ចូរប្រាប់ខ្លួនឯងជានិច្ចថា ខ្លួនត្រូវតែធ្វើអ្វីមួយអោយ បានល្អដោយប្រឹងប្រែងអោយអស់ពីលទ្ធភាព ។ ប្រសិនបើអ្នកផ្ដល់ដំបូន្មានទំាងអស់នេះបន្តដល់អ្នកដទៃបាន គេក៏អាចមានមោទនភាពដូចអ្នកដែរ ។ មោទនភាព គឺជាការពេញចិត្ត ។

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)