TNAOT News

· 05-17

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣

#ឆ្នាំ២០២៣# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម#

10201

 សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. ឯកឧត្ដម ថោង ខុន៖ ស៊ីហ្គេមនៅកម្ពុជា ជោគជ័យខ្លាំង និងទទួលបានការកោត សរសើរគ្រប់ទិសទី

ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅថាស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងនៅក្នុងប្រទេសកម្ពុជា ដ្បិតរៀបចំជាឡើងលើកដំបូង បន្ទាប់ពីខក​ខាន​​ជាច្រើនដងក្នុងរយៈពេល៦៤ឆ្នាំ តែកម្ពុជាទទួលបានការកោតសរសើរពីគ្រប់ទិស​ទីថារៀបចំព្រឹត្តិការណ៍នេះបានល្អប្រសើរ ជាពិសេសបានគាស់រំលើងឡើងវិញនូវ​ស្មា​រ​តីកីឡាអូឡាំពិក។

២. កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងមួយថ្ងៃប្រមាណជាង ១ម៉ឺននាក់ ក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ ក្នុងអំឡុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នេះ កម្ពុជាអាចទទួលបានអ្នកទេសចរអន្តរជាតិ ក្នុងមួយថ្ងៃប្រមាណ ១ម៉ឺន ៦ពាន់នាក់ ដើម្បីចូលមកទស្សនាក្នុងប្រទេសកម្ពុជា។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា។

៣. U-22 ឥណ្ឌូនេស៊ី ដណ្តើមបានមេដាយមាស ជាលើកទី៣ ក្រោយខកខានអស់ជាង ៣០ឆ្នាំ

ភ្នំពេញ៖ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្លាយជាម្ចាស់មេដាយមាសវិញ្ញាសាបាល់ទាត់បុរសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោយយកឈ្នះថៃក្នុងលទ្ធផល ៥ទល់នឹង២ ជាលើកទី៣ និងជាលើកដំបូងក្រោយខកខានអស់រយៈពេល ២២ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩១ មក ។

៤. សហព័ន្ធបាល់ទាត់ថៃ សម្តែងការសោកស្តាយចំពោះបញ្ហាប៉ះទង្គិចគ្នារវាងក្រុមU-22 ថៃ និងឥណ្ឌូនេស៊ី

បន្ទាប់ពីកើតមានបញ្ហាប៉ះទង្គិចគ្នារវាងក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី និងថៃ កាលពីយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣​ ក្នុងវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រួចមកខាងសហព័ន្ធបាល់ទាត់ថៃក៏បានចេញសេចក្តីថ្លែងការមួយផងដែរ។

 ៥. អតីតឯកអគ្គរាជរដ្ឋទូតជប៉ុនអបអរសាទរកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបាន ជោគជ័យយ៉ាងខ្លាំងបែបនេះ​

ភ្នំពេញ៖ ឯកឧត្តម Gotaro Ogawa បានសំដែងនូវការគោរព និងអបអរសាទរជូនសម្ដេចតេជោ ហ៊ុន សែន ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់នាពេលនេះ។ នេះបើតាមជំនួបពិភាក្សាការងាររវាង សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្គោតារ៉ូ អូហ្គាវ៉ា (Gotaro Ogawa) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ឯកឧត្តម Gotaro Ogawa នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ។

៦. សម្តេចតេជោ ថ្លែងអំណរគុណជប៉ុន ដែលបានជួយគាំទ្រ និងហ្វឹកហាត់កីឡាករ កីឡាការិនីកម្ពុជា រហូតទទួលបានមេដាយច្រើន

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ហ្គោតារ៉ូ អូហ្គាវ៉ា (Gotaro Ogawa) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោកគ្រូ អ្នកគ្រូ និងប្រជាជនជប៉ុន ដែលបានជួយគាំទ្រ និងហ្វឹកហាត់កីឡាករ កីឡាការិនីកម្ពុជា រហូតទទួលបានមេដាយច្រើន ដែលពីមុនមកមិនដែលទទួលបានមេដាយច្រើនបែបនេះនោះទេ។

៧. អបអរសាទរ! ពិធីបិទព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើក៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ភ្នំពេញ៖ ពិធីបិទមហាព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោយទន្ទឹងរងចាំអស់រយៈពេល ៦៤ឆ្នាំ នឹងត្រូវប្រព្រឹត្តធ្វើទៅនាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ នេះហើយ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

៨. ក្រុមអ្នកសង្គ្រោះជាង ១ពាន់នាក់​ និងរថយន្ដសង្គ្រោះ​ចំនួន​ ១០០គ្រឿង បានដាក់ពង្រាយក្នុងថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមនេះ

 ភ្នំពេញ៖ ក្នុងព្រឹត្ដិការណ៍បិទស៊ីហ្គេមនាល្ងាចនេះ ក្រសួងសុខាភិបាលបានដាក់ពង្រាយរថយន្ដសង្គ្រោះ​ ចំនួន​ ១០០គ្រឿង​ ក្នុងនោះ​រថយន្តសង្គ្រោះ​ ចំនួន ៧៨គ្រឿង រថយន្ដគ្លីនិចល័ត ៦គ្រឿង និងរថយន្ដសង្គ្រោះ​ សម្រាប់ត្រៀមបម្រុង​ ចំនួន​ ១៦គ្រឿង​ ដោយមានក្រុមអ្នកសង្គ្រោះជាង ១ពាន់នាក់​ ដើម្បីត្រៀមផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកចូលរួមទស្សនា ក្នុងពិធិបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។

៩. បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ កម្ពុជាកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះ កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២

ភ្នំពេញ៖ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកំពុងរៀបចំពិធីបិទបញ្ចប់នៅថ្ងៃនេះ កម្ពុជាក៏នឹងកំពុងត្រៀមធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍កីឡាមួយផ្សេងទៀតគឺ ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២។

១០. កម្ពុជាទទួលផលចំណេញអ្វីខ្លះ ក្រោយបញ្ចប់ព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣

កំណត់ត្រាជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាក្លាយជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ។ ក្នុងនាមជាម្ចាស់ផ្ទះមានតែកម្ពុជាមួយគត់ ក្លាយជាប្រទេសដែលមិនគិតលើថ្លៃចំណាយផ្សេងដូចជា ការស្នាក់នៅ ការហូបចុក ការដឹកជញ្ជូនពីអត្តពលិក និងប្រតិភូផ្សេងទៀតដែលបានមកចូលរួមប្រកួត៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស