
TNAOT News
· 05-20
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣
#ឆ្នាំ២០២៣# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម#
10237
សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖
១. សម្តេច ហ៊ុន សែន ឧបត្ថម្ភថវិកា ៣ពាន់ដុល្លារ ដល់អ្នកស្ម័គ្រចិត្តស៊ីហ្គេម ដែលបានបាត់ម៉ូតូ
ភ្នំពេញ៖ យោងតាមអត្ថន័យសារ ដែលបានបង្ហោះក្នុងតេឡេក្រាម សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពី១៩ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា «ល្ងាចនេះតាបានឃើញតាមបណ្តាញសង្គមអំពីចៅស្រីផុន រ៉ាស៊ីដែលជាយុវជនស្ម័គ្រចិត្តមកចូលរួមជួយបម្រើដល់ការប្រកួតស៊ីហ្គេមហើយបាត់ម៉ូតូ។ តាសុំជួយ3,000$សម្រាប់ទិញម៉ូតូមកប្រើប្រាស់វិញ។
២. រូបភាពមេដឹកនាំ G-7 ថតរូបអនុស្សាវរីយ៍នៅថ្ងៃទី2នៃកិច្ចប្រជុំកំពូល ស្របពេលដែលមេដឹកនាំអ៊ុយក្រែនកំពុងធ្វើដំណើរមកចូលរួម!
នៅថ្ងៃសៅរ៍នេះមេដឹកនាំក្រុមប្រទេសទាំង៧ ឬ G-7 បានចូលរួមថតរូបអនុស្សាវរីយ៍នៅថ្ងៃទីពីរនៃកិច្ចពិភាក្សានៅទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុន ដោយក្នុងនោះមានមេដឹកនាំនៃប្រទេសលទ្ធិប្រជាធិបតេយ្យដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកក៏ធ្វើការព្រមានប្រទេសចិននិងកូរ៉េខាងជើងប្រឆាំងនឹងការ កសាងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេផងដែរ ក្នុងចេតនាឈានទៅរកវិបត្តិអាស៊ីភាគឦសានដ៏សំខាន់ មុនពេលការមកដល់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃសៅររ៍ដដែលនេះ ។
៣. ឯកឧត្តម ឃួង ស្រេង ណែនាំដល់មន្ត្រីតាមសង្កាត់ក្នុងរាជធានីភ្នំពេញ កុំប៉ះពាល់លុយកាក់ពលរដ្ឋក្រៅសេវាឱ្យសោះ
ភ្នំពេញ៖ មន្ត្រីនៅថ្នាក់មូលដ្ឋាន ពិសេសចៅសង្កាត់ ទូទាំង ១០៥សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់របស់ប្រជាពលរដ្ឋ នៅពេល ពួកគាត់មករកសេវាផ្សេងៗ។ នេះបើតាមការថ្លែងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយឯកឧត្តមគាំទ្រ តែចៅសង្កាត់ណា ដែលគោរពតាមច្បាប់។
៤. ផ្លូវទឹកតភ្ជាប់ទន្លេទៅសមុទ្រគម្រោងថវិកា ១,៧០០លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត
ភ្នំពេញ៖ គម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេទៅកាន់សមុទ្ររបស់កម្ពុជា ដែលជាគម្រោងដ៏មានសារៈសំខាន់សម្រាប់ការដឹកជញ្ជូនទំនិញនោះ ត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យរៀបចំជីកហើយ ដោយគ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លារ និងចំណាយពេល៤ឆ្នាំ។
៥. ស៊ីន យូប៊ីន ជាតារាសម្តែងស្រីខ្មែរទី១ ដែលបានចូលរួមក្នុងមហោស្រពភាពយន្ត Cannes film festival 2023
កញ្ញា ស៊ីន យូប៊ីន ជាតារាសម្តែងស្រីទី១ ដែលបានដើរលើកម្រាលព្រំក្រហមចូលរួមជាភ្ញៀវកិត្តិយសសម្ពោធរឿង «Monster» នៅមហោស្រពភាពយន្ត Cannes លើកទី ៧៦ នៅប្រទេសបារាំង។
៦. ពាក្យ មួយឃ្លារបស់លោកស្រី ប្រាក់ សម្ជស្សធ្វើឱ្យមហាជនក្តុកក្តួលរំភើបដល់ស្រក់ទឹកភ្នែក
នៅក្នុងពិធីបិទជាផ្លូវការ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ បានបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ និងការចងចាំប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅមិនអាចបំផុតបាន ហើយអ្វីដែលពិសេសនៅក្នុងសំឡេងអត្ថាធិប្បាយរបស់លោកស្រី ប្រាក់ សម្ផស្ស មួយឃ្លាចុងក្រោយកាន់តែធ្វើឱ្យមហាជនទាំងក្នុងទីលានផ្ទាល់ និងមើលការផ្សាយផ្ទាល់បានរឹតតែក្តុកក្តួលរំភើបដល់ ស្រក់ទឹកភ្នែក ជាមួយនឹងក្តីអាឡោះអាល័យ ស្រណោះស្រណោកជាពន់ពេក។
៧. ប្អូនប្រុស ឆាយ សត្យា បានលើកឡើងថា៖ ខ្ញុំស្រឡាញ់មេដាយនេះណាស់ព្រោះវាបានរំលេចនូវរូបអង្គរវត្ត និងរូបតំណាងជាតិផ្សេងៗ
នាពេលថ្មីៗកន្លងទៅនៅពេលដែលបញ្ចប់ការប្រកួតរបស់ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី U22 ប៉ះជាមួយនឹងក្រុមជម្រើសជាតិថៃ U22 ក្នុងវិញ្ញាសារបាល់ទាត់បុរស អាយុក្រោម២២ឆ្នាំ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ យើងក៏បានឃើញថាកីឡាកររបស់ប្រទេសថៃម្នាក់បានគប់មេដាយប្រាក់របស់ខ្លួនទៅកាន់អ្នកគាំទ្រ ហើយពេលនេះផងដែរមានប្អូនប្រុសម្នាក់ឈ្មោះ ឆាយ សត្យា ដែលជាសិស្សរៀននៅថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីផ្សារដើមថ្កូវ បានបង្ហាញថាពេលដែលប្អូនប្រុសបានរើសមេដាយប្រាក់នោះ នៅពេលដែលខ្លួនទៅទស្សនាការប្រកួតផ្ទាល់នៅពហុកីឡដ្ឋានអូឡាំពិក និងរក្សាទុករហូតដល់ពេលនេះ។
៨. ឯកឧត្តម ហ៊ុន ម៉ាណែត បានស្វែងរកឃើញក្មួយប្រុស រុន ភារម្យ និងព្រមទាំងផ្តល់ជំនួយដល់ក្រុមគ្រួសារ
ក្រោយពីបានគោលការណ៍របស់ខ្ញុំ ក្រុមការងារអ.ម. តខេត្តបាត់ដំបង បានស្វែងរកឃើញក្មួយប្រុស រុន ភារម្យ ហៅអារ៉យ (អ្នកលក់ផ្កាដែលខ្ញុំបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន) និងក្រុមគ្រួសារ ហើយព្រមទាំងបានយកជំនួយខ្លះទៅផ្តល់ជូនគាត់មួយជំហាន ដោយខ្ញុំសន្យាថានឹងរកពេលវេលាជួបពួកគាត់នៅពេលក្រោយ។
៩. សេដ្ឋកិច្ចកម្ពុជា កំពុងមានសន្ទុះយ៉ាងស្វាហាប់ ឆ្ពោះទៅស្តារស្ថានភាពឡើងវិញ
សេដ្ឋកិច្ចកម្ពុជា កំពុងមានសន្ទុះស្វាហាប់ឆ្ពោះទៅការស្តារស្ថានភាពឱ្យមានប្រក្រតីឡើ់ងវិញ ។ នោះក៏ព្រោះតែមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងអត្រា៥,៥ភាគរយ។
១០. រូបភាពមេដឹកនាំ G-7 ថតរូបអនុស្សាវរីយ៍នៅថ្ងៃទី2នៃកិច្ចប្រជុំកំពូល ស្របពេលដែលមេដឹកនាំអ៊ុយក្រែនកំពុងធ្វើដំណើរមកចូលរួម!
នៅថ្ងៃសៅរ៍នេះមេដឹកនាំក្រុមប្រទេសទាំង៧ ឬ G-7 បានចូលរួមថតរូបអនុស្សាវរីយ៍នៅថ្ងៃទីពីរនៃកិច្ចពិភាក្សានៅទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុន ដោយក្នុងនោះមានមេដឹកនាំនៃប្រទេសលទ្ធិប្រជាធិបតេយ្យដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកក៏ធ្វើការព្រមានប្រទេសចិននិងកូរ៉េខាងជើងប្រឆាំងនឹងការ កសាងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ពួកគេផងដែរ ក្នុងចេតនាឈានទៅរកវិបត្តិអាស៊ីភាគឦសានដ៏សំខាន់ មុនពេលការមកដល់របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅថ្ងៃសៅររ៍ដដែលនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)