TNAOT News

· 05-23

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

#ឆ្នាំ២០២៣# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម#

10052

 សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. រដូវប្រមូលផលផ្សិតប៉ក់ ជាទូទៅប្រជាសហគមន៍អាចប្រមូលផលបានប្រហែល ១០ថ្ងៃ ប៉ុណ្ណោះ

ផ្សិតប៉ក់មានរាងមូលដូចពងក្រួច ភាគច្រើនដុះកប់ក្នុងស្រទាប់ដី ហើយគេអាចសម្គាល់បានដោយឃើញមានដីពើងប្រះឡើងលើនៅតំបន់ ដែលធ្លាប់មានភ្លើងឆេះព្រៃកន្លងមក។ អ្នកភូមិត្រូវធ្វើដំណើរក្នុងចំងាយប្រមាណ ១០ ទៅ ២០គីឡូម៉ែត ពីភូមិ ដើម្បីទៅដល់កន្លែងរកផ្សិតនេះ ដែលស្ថិតក្នុងព្រៃរបស់សហគមន៍ការពារធម្មជាតិស្រែអំពិល។​

២. កម្ពុជា នឹងជួបបង់ក្លាដេស ជាថ្មីម្ដងទៀតនៅខែក្រោយក្នុងជំនួបមិត្តភាព 𝗙𝗜𝗙𝗔 𝗗𝗮𝘆

កម្ពុជានឹងត្រូវប្រកួតប៉ះជាមួយ បង់ក្លាដេស សារជាថ្មីម្ដងទៀតនៅខែក្រោយ ក្នុងជំនួបមិត្តភាព 𝗙𝗜𝗙𝗔 𝗗𝗮𝘆 ការប្រកួតនឹងធ្វើឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។ ក្រុមទាំងពីរទើបតែបានជួបគ្នាទេ កាលពី ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលនោះបង់ក្លាដេស បានយកឈ្នះ កម្ពុជា ដោយលទ្ធផល ១ ទល់នឹង ០។​

៣. ជំនួយការគ្រូ ៣រូប និងកីឡាករ ២រូប ត្រូវបានពិន័យជុំវិញការបង្កជម្លោះនៅក្នុងប្រកួតផ្តាច់ព្រ័ត្រស៊ីហ្គេមនៅកម្ពុជា  

ថៃ៖ បន្ទាប់ពីគណៈកម្មាធិការ​ស៊ើបអង្កេត​ក្រមសីលធម៌ ជុំវិញករណីការបង្កជម្លោះក្នុងការប្រកួតកីឡាបាល់ទាត់បុរសស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាការប្រកួតចុងក្រោយ រវាង​ក្រុម​ជម្រើស​ជាតិ​ថៃ និង​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ ២០២៣ ប្រទេស​កម្ពុជា។

៤. អគារមជ្ឈមណ្ឌលពហុឯកទេស តម្លៃ ៨២លានដុល្លារ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ហើយ

ការសាងសង់អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតនេះ បានប្រើប្រាស់ថវិកាសរុប សម្រាប់ផ្នែកអគារអស់ចំនួន៧០ លាន ៣សែនដុល្លារ និងចំណាយចំនួន១១លាន ៣សែន ទៀតដុល្លារទៀត ទៅលើសម្ភារៈបរិក្ខា ដូច្នេះការសាងសង់សរុបជាង៨២លានដុល្លារ។

 ៥. សម្ដេចតេជោ៖ អគារថ្មីនេះនឹងជួយក្នុងការបង្កើតនូវទំនុកចិត្ត សម្រាប់អ្នកវិនិយោគិននានាចូលមកកម្ពុជា

ភ្នំពេញ៖ ការកសាងបាននូវមន្ទីរពេទ្យ ដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាលនេះ គឺបានជួយកម្ពុជា ក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូត ដែលមកធ្វើការនៅកម្ពុជា បង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានា និងបង្កើតបាននូវជំនឿទុកចិត្ត សម្រាប់ទេសចរ ដែលមកកាន់កម្ពុជាផងដែរ។

៦. ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី

បាលី៖ កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ច» ដោយមានការចូលរួមពីអ្នកបង្កើតគោលនយោបាយអ្នកវិភាគប្រព័ន្ធផ្សព្វផ្សាយ និងអ្នកពាក់ព័ន្ធផ្សេងទៀតមកពីក្នុង និងក្រៅអាស៊ីប៉ាស៊ីហ្វិក។

៧. គម្រោង«ខ្សែក្រវាត់ និងផ្លូវ»របស់ចិននៅកម្ពុជាជួយលើកកម្ពស់ជីវភាពប្រជាជននៅក្នុងស្រុក

ភ្នំពេញ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) មានទីតាំងនៅភាគនិរតីនៃប្រទេសកម្ពុជា ដែលជាគម្រោងលេចធ្លោមួយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ប្រទេសចិន មិនត្រឹមតែជាមូលដ្ឋានផលិតកម្មដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់អភិវឌ្ឍកម្លាំងពលកម្មជំនាញផងដែរ។ នេះបើយោងតាមសារព័ត៌មានស៊ីនហួរ។

៨. លោក ប្រាយុទ្ធ ចាន់អូចា គ្រោងនឹងចុះបញ្ជីក្រណាត់ទេសឯកជាមួយអង្គការយូណេស្កូជាសម្បត្តិបេតិកភណ្ឌវប្បធម៌

ប្រទេសថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក Anucha Burapachaisri បាននិយាយថា រដ្ឋាភិបាលគ្រោងនឹងចុះបញ្ជីក្រណាត់ទេសឯកប្រពៃណីរបស់ប្រទេសថៃដែលមានឈ្មោះថា ផាកខៅម៉ា ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាមួយអង្គការយូណេស្កូ ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទៅកាន់ទូទាំងពិភពលោក។

៩. ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៧នាក់ បន្ទាប់ពីករណីបាក់ដំបូលសាលារៀននៅប្រទេសថៃ

ថៃ៖ ក្រុមមន្ត្រីបាននិយាយថា បន្ទាប់ពីការបាក់រលំដំបូលសាលារៀនអំឡុងពេលមានព្យុះភ្លៀងនៅភាគខាងជើងប្រទេសថៃ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៧នាក់ក្នុងនោះមានកុមារ ៤ នាក់។ ខណៈមនុស្ស ១៨ នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

១០. កម្ពុជា-ចិនឯកភាពគ្នាបន្តថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរលើគ្រប់វិស័យ

ភ្នំពេញ៖ ភាគីកម្ពុជា និងចិន បានឯកភាពគ្នា បន្តថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរលើគ្រប់វិស័យ គ្រប់កម្រិត ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍនៃប្រទេសទាំងពីរ ព្រមទាំងជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាពហុភាគីនានា ទាំងក្នុងកម្រិតតំបន់ និងសាកលលោក៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)