
Lorren
· 05-25
នេះគឺជាមូលហេតុដែលរដូវក្តៅនេះអ្នកគួរតែទៅ "លាក់ខ្លួន" នៅខេត្ត Tay Ninh នៃប្រទេសវៀតណាម
#ដើរលេង# #ដើរលេងស្រុកគេ# #ប្រទេសវៀតណាម#
2254
នេះគឺជាមូលហេតុដែលរដូវក្តៅនេះអ្នកគួរតែទៅ "លាក់ខ្លួន" នៅខេត្ត Tay Ninh នៃប្រទេសវៀតណាម

១. ទិសដៅដើរកម្សាន្តដែលនឹងជួយធ្វើឲ្យត្រជាក់ទាំងកាយទាំងចិត្ត៖ នៅមិនឆ្ងាយប៉ុន្មានពីកណ្តាលក្រុង Tay Ninh អាកាសធាតុនៅ "ដំបូលផ្ទះនៃភាគខាងត្បូង" ត្រជាក់ត្រជុំគ្រប់ពេលវេលាក្នុងមួយថ្ងៃ។ នៅទីនេះមានទេសភាពដ៏ស្រស់ស្អាតដែលមានបុប្ផារីកច្រើននិងចម្រុះពណ៌ មានកន្លែងសម្រាប់ថតរូប CHECK IN ដ៏ហូរហែ ដែលជាមូលហេតុដែលទីនេះត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍ដ៏ល្អសម្រាប់តំបន់នៅក្បែរប្រទេសកម្ពុជា។ មិនត្រឹមតែជាតំបន់ទេសចរណ៍ប៉ុណ្ណោះទេ ភ្នំ Ba Den ក៏ជាកន្លែងសក្ការៈបូជាដ៏ពិសិដ្ឋដែលមានរូងភ្នំ វត្តអារាម និងសមិទ្ធផលខាងជំនឿសាសនាជាច្រើន ចាប់ពីពាក់កណ្ដាលរហូតដល់កំពូលភ្នំ។ ប្រសិនបើអ្នកចង់ស្គាល់ “ត្រជាក់ត្រជុំនៅក្នុងចិត្ត” គឺដូចម្ដេច សូមអញ្ជើញមកគោរពបូជា Linh Son Thanh Mau ព្រះពុទ្ធ និង ស្ដាប់សំឡេងនៃកណ្ដឹងនៅវត្តដើម្បីបានយល់ច្បាស់ណា៎!

២. ម្ហូបអាហារសម្បូរបែប និងប្លែកៗ៖ ម្ហូបអាហរនៅ Tay Ninh ប្រហែលជាប្លែកបំផុត ជាមួយនឹងការភ្ញាក់ផ្អើលដែលមិនគួរឱ្យជឿ។ នៅលើទឹកដីនៃអាទិទេពប្រាកដណាស់ នឹងមានម្ហូបអាហារសម្រាប់អ្នកបួស បន្តែដើម្បីឈានទៅដល់កម្រិតម្ហូបអាហារក្លាយទៅជាសិល្បៈប្រហែលគឺមានតែខេត្ត Tay Ninh មួយគត់ទេដែលអាចធ្វើបាន។ ឧទាហរណ៍ដូចជាអំបិលបង្គារដែលជាមុខអាហារដែលកើតមានពីទីតាំងដែលប្រជាជនមិនមានមុខរបរផលិតអំបិល ហើយក៏គ្មានសមុទ្រ និង គ្មានបង្គារផងនោះដែរ។ ដើម្បីឈ្វេងយល់ពីម្ហូបអាហារនៅខេត្ត Tay Ninh ប្រាកដណាស់មកកម្សាន្តម្ដងគឺមិនទាន់គ្រប់គ្រាន់នោះទេ ហើយនេះក៏ជាមូលហេតុដែលមានពេលសម្រាកពីការងារគឺភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់តែងតែនាំគ្នាធ្វើដំណើរមកកម្សាន្តនៅខេត្ត Tay Ninh។

៣. មានកន្លែងទេសចរណ៍គួរឱ្យចាប់អារម្មណ៍ជាច្រើន ងាយស្រួលទទួលបានបទពិសោធន៍។ ក្រៅពីភ្នំ BA DEN នៅខេត្ត TAY NINH ក៏មានកន្លែងទេសចរណ៍ល្បីៗជាច្រើនអាចផ្គាប់ចិត្តភាគច្រើនភ្ញៀវទេចរណ៍ដែលមានចំណង់ចំណូលចិត្តខុសៗគ្នា។ ប្រសិនបើចង់ដើរកម្សាន្តនៅកន្លែងជំនឿសាសនា អ្នកអាចមកទស្សនាភ្នំ BA DEN វិហារកាវដាយ ប្រសិនបើអ្នកចង់ camping និង លំហែកាយពេលរាត្រីអាចទៅបឹង Dau Tieng ទឹកជ្រោះ Truc ជ្រលងភ្នំ Ma Thien Lanh តែប្រសិនបើចង់បណ្ដែតអារម្មណ៍ជាមួយនឹងធម្មជាតិ អាចទៅលេងនៅឧទ្យានជាតិ LO GO XA MAT។ និយាយរួមគឺមិនខ្វះកន្លែងដើរលេងទេណា៎!

៤. តម្លៃសមរម្យ៖ មានកន្លែងហូបនិង កន្លែងកម្សាន្តច្រើនប៉ុន្តែសម្រាប់តម្លៃវិញគឺសមរម្យណាស់។ សូមបង្ហើបបន្ថែមថាចំពោះកន្លែងទេសចរណ៍ អ្នកគួរទិញឈុត COMBO ដែលមានទាំងអាហារថ្ងៃត្រង់ដោយអាចសន្សំសំចៃបានច្រើនគួរសម។ សម្រាប់ដំណើរកម្សាន្តបែបនេះ គ្រាន់តែចំណាយប្រមាណ ៤ ទៅ ៥លានដុង ក្នុងមួយអ្នក គឹអាចឈ្វេងយល់នៃទឺកដីអាទិទេពបានរយៈពេល ២ ទៅ ៣ ថ្ងៃបានហើយ។ បន្ទាប់ស្តាប់ការពន្យល់ហើយ តើអ្នកលែងបារម្មណ៍ហើយឬនៅ? រដូវក្ដៅឆ្នាំនេះប្រសិនបើមិនទៅលេងកម្សាន្តនៅខេត្ត TAY NINH គឺមានស្ដាយខ្លាំងណាស់ណា៎!!!




សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទីផ្សារទេសចរណ៍ក្តៅអ៊ូអរ វិមាន Potala និងប្រាសាទ Jokhang ជាដើមនៃទីក្រុង Lhasa ពោរពេញដោយភ្ញៀវទេសចរ
"ផ្កាយអមដោយព្រះច័ន្ទ" អញ្ជើញលោកអ្នកឱ្យរស់នៅក្នុងផ្ទះនៅលើភ្នំនិងទន្លេ
ភ្នំខ្ពស់ៗ និងកំពូលភ្នំដែលគ្របដណ្ដប់ដោយព្រិលគឺបរិសុទ្ធ ហើយខ្ពង់រាប Pamirs ក្នុងភូមិភាគស្វយ័ត Xinjiang គឺអស្ចារ្យណាស់
៨ ហេតុផលអ្នកគួរចំណាយពេល ទៅលេងកោះហៃណាន ហោចណាស់ ១ដងក្នុង១ជីវិត
យោបល់ទាំងអស់ (0)