TNAOT News

· 05-26

ថ្ងៃនេះ! កម្ពុជាបន្តផ្តល់វ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស ទៅកាន់មីយ៉ាន់ម៉ា

#សង្គម# #កម្ពុជា# #រដ្ឋាភិបាល# #ព័ត៌មានសង្គម# #មីយ៉ាន់ម៉ា# #វ៉ាក់សាំង#

7044

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាតំណាងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំយកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១លានដូស របស់រាជរដ្ឋាភិបាលកម្ពុជាទៅប្រគល់ជូនប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

 ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានមានប្រសាសន៍ថា «យើងនៅសល់វ៉ាក់សាំង ដូច្នេះយើងត្រូវជូនទៅដល់មិត្តភ័ក្តិ ដែលមានតម្រូវការ ហើយពេលនេះលោកស្រី យក់ សម្បត្តិ ក៏កំពុងហោះហើរទៅកាន់ ប្រទេសមីយ៉ាន់ម៉ា។ យើងបាននាំយកវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស រួមជាមួយនឹងបរិក្ខារពេទ្យមួយចំនួនទៅជូនប្រទេសមីយ៉ាន់ម៉ា ខណៈដែលប្រទេសមីយ៉ាន់ម៉ា នៅមានអ្នកឆ្លង ហើយខ្វះខាតវ៉ាក់សាំង»។

 គួរបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕ 


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស