
Town News
· 05-26
ចាប់ខ្លួនបានហើយជនដៃដល់ពាក់ព័ន្ធករណីឃាតកម្ម
#ករណីឃាតកម្ម# #សង្កាត់វាល់វង់# #សង្គម# #ព័ត៌មានសង្គម#
4052
ជនដៃដល់ពាក់ព័ន្ធករណីឃាតកម្មមួយ ដែលបានកើតឡើងកាលពីខែកក្កដា ឆ្នាំ២០២២នោះ ឥឡូវនេះត្រូវបានកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបានហើយនៅពេលនេះ ដោយជនដៃដល់រូបនេះមានឈ្មោះ សាន្ត ចាន់គឹមហុង តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ1487 (ក1) ដចន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ របស់លោក ហុង ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឃាតកម្ម ដែលបានប្រព្រឹត្តនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិ១២ សង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ការអនុវត្តដីកាចាប់ខ្លួនរបស់តុលាការនេះ កម្លាំងនាយកដ្ឋានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន និងមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនត្រូវចោទខាងលើ ជូនអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការបន្តតាមនីតិវិធី៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និង៣៣ គ្រោងនឹងបញ្ចប់មុនពេលកំណត់
សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣
ក្រសួង៣ បានចុះហត្ថលេខាលើអនុស្សរណៈលើការយោគយល់ និងកិច្ចព្រមព្រៀងចំនួន ១១ ជាមួយគ្នា
ក្រុមបាល់បោះជិះរទេះនារីកម្ពុជា ជឿជាក់នឹងអាចការពារមេដាយមាសនៅក្នុងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នេះ
យោបល់ទាំងអស់ (0)