ស៊ន​ សារ៉ុង

· 05-26

ហាត់វិគ្រោះចំពោះទុក្ខ

#ចំណេះដឹង# #អបិយជំនឿខ្មែរ# #អត្ថបទអប់រំ#

413

ក្នុងជីវិតមនុស្សយើងម្នាក់ៗ រមែងមាននូវសេចក្តីទុក្ខ ជាពិតប្រាកដ ។ សេចក្តីទុក្ខដែលព្រះដ៏មានព្រះភាគទ្រង់ ត្រាស់ហៅថាជាសភាវទុក្ខ ជរាទុក្ខ ព្យាធិទុក្ខ និងមរណ ទុក្ខ សភាវទុក្ខនេះ សូម្បីតែព្រះអរហន្តក៏នៅតែធ្លាក់ចូល ក្នុងអំណាចផងដែរ ដូច្នេះ ពិតជាមិនមានបុគ្គលណាក្នុង លោកនេះ អាចគេចពីសភាវទុក្ខបានឡើយ ឱ្យតែមានជាតិ កើតមកហើយ ។មនុស្សលោកយើងដែលនៅមានឧបាទាន គឺសេចក្តី ប្រកាន់មាំ មិនមែនមានតែសភាវទុក្ខប៉ុណ្ណឹងនោះទេ គឺនៅ មានសេចក្តីទុក្ខច្រើនបែបច្រើនយ៉ាងទៀតណាស់ ដែលបាន ចូលមកបន្ថែមលើសភាវទុក្ខ ឱ្យទៅជាទុក្ខដ៏ខ្លាំងក្លា ។

បើមិនមានឧបាទានទ សេចក្តីទុក្ខក៏នៅត្រឹមតែជា សភាវទុក្ខសុទ្ធ១ប៉ុណ្ណោះ ដូចជាសភាពចាស់ជរាជាដើម បើព្រមឱ្យចាស់ទៅតាមធម្មតារបស់សង្ខារ ក៏ជារឿងធម្មតាន ការចាស់ជរា មិនមានរឿងអ្វីដែលត្រូវកើតទុក្ខតាមផ្លូវចិត្ត ឡើយ ប៉ុន្ដែ ដល់ទៅមានឧបាទាន ក៏បានទៅជារឿងភ័យខ្លាច ចាស់ មិនចង់ចាស់ ព្រោះចាស់ទៅវាត្រូវអស់ស្អាត អស់ សង្ហ ដូច្នេះសេចក្ដីទុក្ខក៏កើតឡើងភ្លាមទាន់ពេលដែរ ។ក្រៅអំពីនេះ នៅមានសេចក្តីទុក្ខដែលកើតពីឧបាទាន សុទ្ធៗទៀត ដូចជាការប្រកាន់ថា គេជេរយើង គេនិយាយ អាក្រក់ពីយើង គេធ្លាប់លើកតម្កើងសរសើរយើង ឥឡូវដូច ម្ដេចបានជាព្រងើយកន្តើយទៅវិញ យ៉ាងនេះជាដើម ហើយ ក៏កើតទុក្ខតាមផ្លូវចិត្តទៅ ។ សេចក្តីទុក្ខបែបនេះ បើមិនគិត ប្រកាន់ទេ វាពិតជាមិនមានឡើយ តែបើគិតប្រកាន់ វាក៏មក ដល់ រឹតតែប្រកាន់រឹតតែទុក្ខ យ៉ាងនេះ ហៅថា ទុក្ខព្រោះ ឧបាទាន ។កាលដែលយើងវិគ្រោះវែកញែក យើងក៏បានដឹងថា សេចក្តីទុក្ខណាកើតព្រោះឧបាទាន ដល់លះឧបាទាន ឬដក ឧបាទានបានហើយ សេចក្ដីទុក្ខនោះក៏រលត់ទៅភ្លាមដែរ ។


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)