
Town News
· 05-31
មកស្វែងយល់ពីឧទ្យានជាតិព្រះមុន្នីវង្ស - បូកគោ
#ឧទ្យានជាតិព្រះមុន្នីវង្# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ភ្នំបូកគោ#
6284
ឧទ្យានជាតិព្រះមុន្នីវង្ស - បូកគោ លាតសន្ធឹងនៅលើផ្ទៃដីធំទូលាយជិតមួយលានហិកតា ហើយជារឿយៗជួរភ្នំដ៏ធំហើយខ្ពស់នេះបានបាំងបិទដោយពពកព័ទ្ធជុំវិញស្ទើរទាំងស្រុង ។នៅលើខ្នងភ្នំនៃឧទ្យានជាតិនេះមានទឹកជ្រោះដែលមានឈ្មោះថា «ទឹកជ្រោះពពកវិល» តំបន់នេះមានទេសភាពស្រស់ស្អាត ដែលមានទឹកហូរធ្លាក់លាយឡំបាចសាចចម្រុះគ្នាទាំងទឹកជ្រោះ ទឹកភ្លៀង និងអ័ព្ទពពកដែលធ្វើឱ្យបរិយាកាសនៅបរិវេណនោះ ចុះត្រជាក់ខ្លាំង និងបង្កើតបានជាទស្សនីយភាពអ័ព្ទព្រិលថ្មីមួយដូចនៅលើឋានសួគ៌។

នៅលើឧទ្យាននេះផងដែរមានបឹងទឹកសាបដ៏ធំមួយព័ទ្ធជុំវិញទៅដោយដើមឈើចម្រុះប្រភេទជាច្រើន និងមានវត្តមានត្រីជាច្រើនប្រភេទនៅក្នុងបឹងនោះ ហើយនៅឆ្ងាយពីបឹងនេះបន្ដិចក៏មានវាលខ្ពង់រាបស្មើបង្គួរពោរពេញទៅដោយដុំថ្មធម្មជាតិតូចធំដុះរកេត រកូត ត្រួតលើគ្នានៅពេញបរិវេណវាលនោះគេហៅទីនេះថា «វាលស្រែមួយរយ» ហើយហួសពីតំបន់នេះនឹងមានតំបន់ ដែលមានទំហំធំ ល្វឹងល្វើយនោះគឺតំបន់ «វាលស្រែប្រាំរយ» ដែលនឹងសង្កេតឃើញមានធម្មជាតិស្រស់ប្លែកៗ ស្ថិតក្នុង ស្រទាប់ពពកនៃឧទ្យានជាតិនេះ។

នៅក្នុងបរិវេណនៃតំបន់វាលស្រែមួយរយ វាលស្រែប្រាំរយនេះ គេ សង្កេតឃើញមានរុក្ខជាតិផ្កាម្យ៉ាងឈ្មោះ «ផ្កាបំពង់ក្រឡោម» ដែលឃើញមានដុះតែនៅតំបន់ឧទ្យានជាតិនេះមួយទេ ហើយនៅក្នុងតំបន់ឧទ្យានជាតិនេះផងដែរ ក៏មានវត្តមានសត្វស្លាបជាច្រើនប្រភេទ រួមទាំង ពពួកសត្វកេងកង ជាប្រភេទសត្វស្លាបតំណាងសត្វស្លាបព្រៃភ្នំតំបន់អាស៊ីដែលមានរហូតដល់ ៣ប្រភេទ (កេងកងធំ ខ្លាំង និងកេងកងតូច) រស់នៅយ៉ាងច្រើននៅលើឧទ្យានជាតិនេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សភាអាមេរិកពន្លឿននិតិវីធីច្បាប់ ដើម្បីទម្លាក់ប្រធានាធិបតីដូ ណាល់ត្រាំចេញពីតំណែងមុនថ្ងៃទី២០មករា
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ
រថយន្ត Rolls Royce ពាក់ស្លាកលេខកម្ពុជា MR-IDOL សង្ស័យម្ចាស់បើកលឿន ជ្រុលចង្កូតទៅបុកក្បាលព្រួញ
ស្ពានអាកាសថ្មីចំនួនពីរ ដែលទើបបើកការដ្ឋានសាងសង់
យោបល់ទាំងអស់ (0)