
Town News
· 06-01
ពេលនេះក្លឹបបាល់ទាត់សូទីឡូអង្ករ ត្រូវបានរំសាយជាផ្លូវការ
#Soltilo Angkor FC# #បាល់ទាត់កម្ពុជា# #កីឡា# #ក្លឹបបាល់ទាត់សូទីឡូអង្ករ# #Keisuke Honda#
4184
ជារឿងមួយដ៏គួរឱ្យសោកស្ដាយមែនទែនបន្ទាប់ពីបានទទួលនូវដំណឹងផ្លូវការទាក់ទិនជាមួយនឹងការរំសាយក្លឹបបាល់ទាត់ទីឡូអង្គរដែលជាក្លឹបបាល់ទាត់មួយនៅក្នុងប្រទេសកម្ពុជា។ យោងតាមការបង្ហោះកាលពីថ្ងៃទី ៣១ ឧសភាឆ្នាំ ២០២៣ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកKeisuke Honda អតីតអ្នកចាត់ការទូទៅ និងជាប្រធានក្លិបបាល់ទាត់សូទីឡូអង្គរបានឲ្យដឹងថា “ប្រជាជនកម្ពុជា និងខេត្តសៀមរាប! ខ្ញុំមានដំណឹងមួយជម្រាបជូនអ្នក យើងបានសម្រេចចិត្តបញ្ចប់ប្រតិបត្តិការរបស់ក្លឹប Soltilo Angkor FC ដែលយើងបានដំណើរការតាំងពីឆ្នាំ ២០១៧។

ពួកយើងបានដំណើរការក្លឹបនេះអស់រយៈពេលប្រាំមួយឆ្នាំមកហើយជាមួយនឹងគោលគំនិតចង់ធ្វើឱ្យបាល់ទាត់មិនត្រឹមតែនៅទីក្រុងភ្នំពេញប៉ុណ្ណោះទេ ថែមទាំងនៅតំបន់ជនបទផងដែរ។ ជាអកុសល យើងមិនអាចស្វែងរកដៃគូសហការឧបត្ថម្ភនៅពេលនេះបានទេ ហើយយើងមិនមានជម្រើសអ្វីក្រៅពីធ្វើការសម្រេចចិត្តឈប់បន្តប្រតិបត្តិការនេះតទៅទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក វ៉ាន់និត ដែលបានគាំទ្រខ្ញុំក្នុងនាមជាដៃគូសហការអស់រយៈពេលប្រហែល ៧ ឆ្នាំមកនេះ ហើយលើសពីនេះទៅទៀត ខ្ញុំសូមសម្ដែងនូវអំណរគុណចំពោះអ្នកគាំទ្រទាំងអស់ដែលបានគាំទ្រខ្ញុំរហូតមកដល់ពេលនេះ។

ខ្ញុំគាំទ្រប្រទេសកម្ពុជា ហើយជឿជាក់ថាថ្ងៃណាមួយកម្ពុជានឹងបានលេងក្នុងព្រឹត្តិការណ៍ World Cup។ សូមសំណាងល្អកម្ពុជា!" ។ក្រោយពីឃើញការបង្ហោះមួយនេះហើយធ្វើឲ្យមហាជនជាពិសេសអ្នកគាំទ្រវិស័យកីឡាបាល់ទាត់នៅក្នុងប្រទេសកម្ពុជាមានការមិនសប្បាយចិត្តចំពោះការរំសាយនៅក្លឹបបាល់ទាត់មួយដែលសំបូរទៅដោយធនធានកីឡាករល្អៗនៅក្នុងស្រុកនិងជាពិសេសបានចូលរួមចំណែកជាច្រើននៅក្នុងវិស័យកីឡាបាតទាត់រយៈកាលកន្លងមក។

សូមជម្រាបថាក្លិបបាល់ទាត់ដែលមានទីតាំងនៅទឹកដីសៀមរាបមួយនេះបង្កេីតឡេីងដំបូងនៅក្នុងឆ្នាំ២០១៧ ប៉ុន្តែមិនធ្លាប់ទទួលបានពានរង្វាន់នោះទេ ដោយប្រេីប្រាស់ធនធានរបស់លោកហុងដាផ្ទាល់តែម្តង ដោយលោកចង់អភិវឌ្ឍន៍បាល់ទាត់កម្ពុជាមិនត្រឹមតែក្នុងភ្នំពែញ ប៉ុន្តែនៅតាមខេត្តផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
សភាអាមេរិកពន្លឿននិតិវីធីច្បាប់ ដើម្បីទម្លាក់ប្រធានាធិបតីដូ ណាល់ត្រាំចេញពីតំណែងមុនថ្ងៃទី២០មករា
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ
រថយន្ត Rolls Royce ពាក់ស្លាកលេខកម្ពុជា MR-IDOL សង្ស័យម្ចាស់បើកលឿន ជ្រុលចង្កូតទៅបុកក្បាលព្រួញ
ស្ពានអាកាសថ្មីចំនួនពីរ ដែលទើបបើកការដ្ឋានសាងសង់
យោបល់ទាំងអស់ (0)