
Lookingtoday
· 2023-11-19
ក្លិបកីឡាតេក្វាន់ដូ ITF ចំនួន៦ ដណ្តើមបានមេដាយមាសនៃការប្រកួតពានរង្វាន់លោក ហ៊ុន ម៉ានី ២០២៣ នៅថ្ងៃបើកឆាក
#កីឡាតេក្វាន់ដូ ITF# #កីឡា# #កីឡាជាតិ# #លោក បួនហ៊ីង សុធីយ៉ា#
7014
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF ចំនួន៦ក្លិបបានដណ្តើមបានមេដាយមាសនៃការប្រកួតកីឡាតេក្វាន់ដូ ITF ពានរង្វាន់លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ ឆ្នាំ២០២៣ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃដំបូងការប្រកួត ហើយការប្រកួតរៀបចំឡើងដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF ចំនួន៦ក្លិបរួមមាន ក្លិបកីឡាតេក្វាន់ដូ ITF ស.ស.យ.កខេត្តកំពង់ស្ពឺដណ្តើមបានមេដាយមាសច្រើនជាងគេ គឺចំនួន ៥ គ្រឿង ក្លិបកីឡាតេក្វាន់ដូ ITF សាលាអន្តរជាតិ អេផល ដណ្តើមបានមេដាយមាស ៣ គ្រឿង ក្លិបកីឡាតេក្វាន់ដូ ITF ក្តីចាស់ ដណ្តើមបានមេដាយមាស ២ គ្រឿង ក្លិបកីឡាតេក្វាន់ដូ ITF ខេត្តកោះកុង ដណ្តើមបានមេដាយមាស ២ គ្រឿង ក្លិបកីឡាតេក្វាន់ដូ ITF ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស ២ គ្រឿង និងក្លិបកីឡាតេក្វាន់ដូ ITF វិទ្យាល័យជា ស៊ីម ព្រែកអញ្ចាញ ដណ្តើមបានមេដាយមាស ១ គ្រឿង។
លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានមានប្រសាសន៍ថា ការប្រកួតនេះនឹងត្រូវបានចែកចេញជា២វ័យ គឺយុវជនអាយុ១៣ឆ្នាំដល់១៨ឆ្នាំ និងពេញវ័យ ដោយមាន២៩វិញ្ញាសា។ សម្រាប់យុវជន មានវិញ្ញាសាមេគុនឯកត្តជន (២វិញ្ញាសា) ប្រយុទ្ធបុរស-នារី ៦ប្រភេទទម្ងន់។
សម្រាប់កីឡាករ កីឡាការិនីពេញវ័យចាប់ពីអាយុ១៨ឆ្នាំឡើងលើ មានមេគុនសម្រាប់ក្លឹប ៤វិញ្ញាសាលើកម្រិតខ្សែក្រវាត់ឯកត្តជនបុរស-នារី, មេគុនសម្រាប់ក្រុមជម្រើសជាតិ មាន៤វិញ្ញាសា ក្នុងកម្រិតខ្សែក្រវាត់ឯកត្តជនបុរស-នារី, វិញ្ញាសាប្រយុទ្ធសម្រាប់ក្លឹប មាន៨វិញ្ញាសា សម្រាប់បុរស-នារី និងវិញ្ញាប្រយុទ្ធសម្រាប់ជម្រើសជាតិ បុរស-នារី មាន៥វិញ្ញាសា។ លោកអគ្គលេខាធិការបន្តថា ចំពោះសមាគម និងក្លឹបមានសិទ្ធិដាក់ពាក្យចូលរួមប្រកួតនូវចំនួនកីឡាករ កីឡាការិនីចំនួន១៨នាក់យ៉ាងច្រើន ក្នុង១សមាគម ឬក្លឹប ខណៈកីឡាករ ឬកីឡាការិនីម្នាក់ៗអាចចូលរួមប្រកួតបានច្រើនបំផុត ត្រឹម២វិញ្ញាសាប៉ុណ្ណោះ។
ចំពោះការកំណត់បច្ចេកទេស គឺលើវិញ្ញាសាប្រយុទ្ធ គឺការប្រកួតឯកត្តជន មួយប្រកួតមាន២ទឹក ហើយក្នុង១ទឹក មាន២នាទី ហើយគ្រប់ការប្រកួតទាំងអស់ ក្នុងករណីស្មើគ្នា ត្រូវបន្ថែម១ទឹកទៀត មាន១នាទី ហើយប្រសិននៅតែស្មើគ្នាទៀត គឺត្រូវប្រកួតយកពិន្ទុមាស ដោយអ្នកទាត់ ឬវាយចូលមុន ជាអ្នកឈ្នះការប្រកួតែម្តង ដោយមិនកំណត់ពេលវេលាឡើយ សម្រាប់ការប្រកួតយកពិន្ទុមាស៕ ដោយ៖លី ភីលីព
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
យោបល់ទាំងអស់ (0)