TNAOT News

· 2023-11-20

មនុស្ស ៧នាក់ស្លាប់និង ៣នាក់ផ្សេងទៀតបាត់ខ្លួនដោយសារភ្លៀងធ្លាក់ខ្លាំងនៅប្រេស៊ីល

#BREAKING NEWS# #ប្រទេសប្រេស៊ីល# #ព័ត៌មាន# #ភ្លៀងធ្លាក់ខ្លាំង# #ព័ត៍មានអន្តរជាតិ#

8679

មនុស្ស ៧ នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតបាត់ខ្លួនដោយសារភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូង ប្រទេសប្រេស៊ីល។

ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមនុស្សយ៉ាងតិច ៤នាក់ស្លាប់ និង២នាក់បាត់ខ្លួននៅក្នុងរដ្ឋ Rio Grande do Sul ខណៈ៣នាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួននៅក្នុងរដ្ឋ Santa Catarina។

មនុស្សជាង ៣១ ០០០នាក់នៅក្នុងតំបន់រងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំង ហើយមនុស្ស ១ ៦០០នាក់ត្រូវជម្លៀសចេញខណៈដែល មានទឹកជំនន់កើនឡើង ។

យ៉ាងហោចណាស់ក្រុងចំនួន ៦២ ក្នុងចំណោមក្រុង ២៩៥ ក្នុងរដ្ឋ Santa Catarina ត្រូវរងផលប៉ះពាល់ បណ្តាលឲ្យផ្លូវខូចខាត និងត្រូវកាត់ផ្តាច់។

ភ្លៀងធ្លាក់ខ្លាំងរួមទាំងមានខ្យល់បោកបក់ បង្កជាបញ្ហានៅក្នុងរដ្ឋ Sao Paulo ដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតក្នុងប្រទេសនេះ ជាមួយនឹងខ្យល់ព្យុះខ្លាំងក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលបំផ្លាញដើមឈើជាច្រើននៅក្នុងតំបន់នោះផងដែរ ៕

សម្រួលអត្ថបទដោយ៖ ម៉ារីណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស