TNAOT News

· 2023-11-20

មនុស្សចំនួន ២១ នាក់ស្លាប់ក្រោយភ្លៀងធ្លាក់រយៈពេល ២ថ្ងៃជាប់គ្នា

#ព័ត៌មាន# #ការ៉ាប៊ីន# #ដូមីនីកែន# #ព័ត៍មានអន្តរជាតិ# #ភ្លៀងធ្លាក់#

8670

មនុស្សចំនួន ២១ នាក់បានស្លាប់ និងអ្នកស្រុករាប់ពាន់នាក់ផ្សេងទៀតផ្លាស់ទីលំនៅបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅសាធារណរដ្ឋដូមីនីកែន ។

មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ (COE) បាននិយាយនៅក្នុងរបាយការណ៍មួយកាលពីរសៀលថ្ងៃអាទិត្យថា មនុស្សជាង ១៣,០០០ នាក់នៅក្នុងប្រទេសការ៉ាប៊ីន ត្រូវជម្លាសទៅកាន់តំបន់ដែលមានសុវត្ថិភាព បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជន់លិចផ្ទះ បណ្តាលឱ្យដាច់ចរន្តអគ្គិសនី ខូចខាតស្ពាន និងផ្នែកខ្លះនៃផ្លូវថ្នល់។ ហើយមនុស្សជាង ២,៥០០ នាក់ត្រូវបានជួយសង្គ្រោះដោយភ្នាក់ងារការពារ ព្រមទាំងផ្ទះជាង ២,៦០០ ខ្នងត្រូវបានរងផលប៉ះពាល់ដោយសារព្យុះ។

ប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីកែន លោក Luis Abinader បាននិយាយថា «ព្រឹត្តិការណ៍ទឹកភ្លៀងនេះ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស» បន្ទាប់ពីមានព្យុះភ្លៀងខ្លាំងជាប់គ្នារយៈពេល ៤៨ ម៉ោងកន្លងមកនេះ។

គួរបញ្ជាក់ថា ការស៊ីបអង្កេតកំពុងត្រូវបានដំណើរការ ក្រោយការបញ្ជារបស់រដ្ឋាភិបាល ប៉ុន្ដែមូលហេតុសនិដ្ឋានដំបូងនោះគឺប្រាកដណាស់ថាបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ៕

សម្រួលដោយ៖ រិទ្ធី សុវណ្ណារ័ត្ន

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស