Rafat

· 2023-11-20

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣

#ប្រទេសថៃ# #អាហ្សង់ទីន​# #សង្គម# #ប.ស.ស# #ព័ត៌មានសង្គម# #ព្រឹត្តិការណ៍សំខាន់#

6623

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖ 

១. យុទ្ធនាការរយៈពេល ៤ថ្ងៃដំបូង ប.ស.ស. បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានចំនួនប្រមាណជិត ២០០.០០០នាក់

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកំពុងធ្វើយុទ្ធនាការចុះផ្សព្វផ្សាយរយៈពេល ៣០ថ្ងៃដើម្បីឱ្យប្រជាពលរដ្ឋដែលប្រកបរបរផ្ទាល់ខ្លួនទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព

២. រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទះយ៉ាងមុតមាំក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តី

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មានឆន្ទៈនយោបាយ មុះមុតក្នុងការលើកទឹកចិត្ត ជំរុញលើកកម្ពស់ និងពង្រឹងតួនាទីស្រ្តីសំដៅឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។

៣. រាជរដ្ឋាភិបាល ដាក់គោលដៅថ្មីប្រែចេញពីដីកសិកម្មបែបគ្រួសារទៅជាកសិកម្មបែបទំនើប

រាជរដ្ឋាភិបាល កំពុងដាក់ទិសដៅប្រែក្លាយនិងដើរចេញពីកសិកម្មបែបគ្រួសារទៅជាកសិកម្មបែបទំនើប។ នេះជាការលើកឡើង របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

៤. អាជ្ញាធរវៀតណាម បើកការស្រាវជ្រាវករណីបុរសវៀតណាម បង្ហោះវីដេអូប៉ះពាល់ដល់ប្រាសាទអង្គរវត្ត

មន្ទីរវប្បធម៌ និងកីឡា ទីក្រុងហូជីមិញ និងនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងទីក្រុងហូជីមិញ បានសម្រេចធ្វើការស្រាវជ្រាវលើករណីបុរសជនជាតិវៀតណាម ដែលបាននាំក្រុមការងារមកថតនៅប្រាសាទអង្គរវត្តខ្មែរ។

៥. មនុស្សចំនួន ២១ នាក់ស្លាប់ក្រោយភ្លៀងធ្លាក់រយៈពេល ២ថ្ងៃជាប់គ្នា

មនុស្សចំនួន ២១ នាក់បានស្លាប់ និងអ្នកស្រុករាប់ពាន់នាក់ផ្សេងទៀតផ្លាស់ទីលំនៅបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅសាធារណរដ្ឋដូមីនីកែន ។

៦. រដ្ឋាភិបាលថៃគ្រោងផ្តល់ទិដ្ឋាការរយៈពេល ៩០ថ្ងៃសម្រាប់ភ្ញៀវទេសចរណ៍អឺរ៉ុបចូលមកទស្សនាក្នុងប្រទេសថៃ

ប្រទេសថៃដែលពឹងផ្អែកលើវិស័យទេសចរណ៍កំពុងរៀបចំព្រឹត្តិការណ៍វប្បធម៌ និងកីឡារជាច្រើន ហើយអាចនឹងលើកលែងតម្រូវការទិដ្ឋាការសម្រាប់ទាក់ទាញអ្នកធ្វើដំណើរមកពីបណ្តាប្រទេសអ៊ឺរ៉ុបកាន់តែច្រើន។

៧. ប្រធានាធិបតីថ្មីអាហ្សង់ទីន នឹងត្រូវដោះស្រាយបញ្ហាជាច្រើនដែលប្រទេសកំពុងមាន

លោក Javier Milei បានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេសអាហ្សង់ទីន ហើយសន្យានឹងជួសជុលសេដ្ឋកិច្ចខ្លួនដែលកំពុងធ្លាក់ចុះរហូតបីខ្ទង់ វិបត្តិសេដ្ឋកិច្ច និងកំណើននៃភាពក្រីក្រ។

៨. កូរ៉េខាងត្បូងត្រៀមហាមឃាត់ប្រជាជនបរិភោគសាច់សុនខត្រឹមឆ្នាំ២០២៧

កូរ៉េខាងត្បូងត្រៀមនឹងហាមឃាត់ប្រជាជនរបស់ខ្លួនបរិភោគសាច់សុនខត្រឹមឆ្នាំ២០២៧ ក្រោយមាន ការយល់ដឹងអំពីសិទ្ធិសត្វកាន់តែខ្ពស់ និងការប្រឆាំងពីសំណាក់ក្មេងៗជំនាន់ក្រោយនៅក្នុងប្រទេសផងដែរ។

៩. អ៊ីស្រាអែល សហរដ្ឋអាមេរិក និងក្រុមហាម៉ាស់ បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ

អ៊ីស្រាអែល សហរដ្ឋអាមេរិក និងក្រុមហាម៉ាស់ បានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នមួយ ដើម្បីដោះលែងចំណាប់ខ្មាំងជាស្ត្រី និងកុមាររាប់សិបនាក់នៅតំបន់ហ្គាហ្សា ជាថ្នូរនឹងការផ្អាកប្រយុទ្ធគ្នារយៈពេលប្រាំថ្ងៃ។ នេះបើតាមកាសែត Washington Post។

១០. ដំណើរទស្សនកិច្ចរបស់លោក Xi Jinping ទៅអាម៉េរិកសម្រេចបានគន្លឹះសំខាន់ៗចំនួន ៥

ប្រធានាធិបតីចិន លោក Xi Jinping បានត្រឡប់មកទីក្រុងប៉េកាំងវិញ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរវាងចិន និងអាម៉េរិក និងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី៣០ នៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CGTN៕


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស