Cambo-China

· 01-29

កម្ពុជាចូលកាន់តំណែងប្រធានក្រុមប្រទេស៧៧ និងចិន ជាផ្លូវការ នៅសន្និសីទអង្គការសហប្រជាជាតិ

#ប្រទេសកម្ពុជា# #ប្រទេស​ចិន# #សន្និសីទ​# #អង្គការសហប្រជាជាតិ# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA#

6614

ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចូលកាន់តំណែងផ្លូវការជាប្រធានក្រុមប្រទេស៧៧ និងចិន (Group of 77 and China) នៅសន្និសីទអង្គការសហប្រជាជាតិសម្រាប់ពាណិជ្ជកម្មនិងអភិវឌ្ឍន៍ ប្រចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្រាប់អាណត្តិឆ្នាំ២០២៤។

ក្នុងកម្មវិធីផ្ទេរតំណែងនេះផងដែរ ក៏មានការចូលរួមពីលោកជំទាវ អគ្គលេខាធិការ អង្គការ UNCTAD ឯកឧត្តម Abdallah Saleh Possi អគ្គរដ្ឋទូតតង់ហ្សានី និងជាប្រធានក្រុមប្រទេស 77 and China ដែលចប់អាណត្តិ រួមនឹងមតិស្វាគមន៍ និងអបអរសារទរចំពោះការចូលកាន់តំណែងរបស់កម្ពុជា ជាប្រធានក្រុមប្រទេស 77 and China និងសន្យាផ្តល់កិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា និងក្រុមប្រទេស77 និងចិន។

ជាមួយគ្នានេះ ឯកឧត្តម Abdallah Saleh Possi អគ្គរដ្ឋទូតតង់ហ្សានី និងជាប្រធានក្រុមប្រទេស 77 និងចិន ចប់អាណត្តិ បានលើកអំពីសមិទ្ធផលក្នុងអាណត្តិរបស់លោក ក្នុងការសម្របសម្រួល និងការពារប្រយោជន៍របស់ក្រុមប្រទេស 77 and China ព្រមទាំងបង្ហាញការអបអរសារទរចំពោះកម្ពុជាក្នុងនាមជាប្រធានអាណត្តិថ្មី។ ជារួម អង្គប្រជុំបានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសារទរការចូលកាន់តំណែងជាប្រធានក្រុមប្រទេស 77 and China របស់កម្ពុជា ជាមួយនឹងការប្តេជ្ញារបស់កម្ពុជាក្នុងការសម្របសម្រួលនិងបម្រើប្រយោជន៍ក្រុម ប្រទេស 77 and China តបតាមអាណត្តិនិងការផ្តល់សេចក្តីទុកចិត្តនិងការសហការរបស់សមាជិក។

គួរបញ្ជាក់ផងដែរថា Group of G77 and China ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦៤ និងដែលបច្ចុប្បន្នមានសមាជិកចំនួន១៣៥៕

 

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស