Cambo-China

· 02-03

កម្មវិធី «អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៤» បង្ហាញពីចំណងមិត្តភាពកម្ពុជា-ចិន កាន់តែស្អិតរមួត

#រាជបណ្ឌិត្យសភាកម្ពុជា# #ប្រពៃណីចិន# #កម្ពុជា-ចិន# #សង្គម# #ព័ត៌មានសង្គម# #CAMBO-CHINA# #បុណ្យចូលឆ្នាំថ្មី#

5969

ដើម្បីបង្ហាញពីកិច្ចសហប្រត្តិបត្តិការល្អរវាងប្រទេសកម្ពុជា-ចិន វិទ្យាស្ថានខុនជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងសភាពាណិជ្ជកម្មចិន នៅកម្ពុជា មានការគាំទ្រដោយ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា និងរាជបណ្ឌិតសភាកម្ពុជា បានរៀបចំកម្មវិធី «អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៤» នៅបរិវេនសួនទីក្រុងកម្សាន្តកោះពេជ្រ។

ជាក់ស្តែង មុននឹងចាប់ផ្តើម កម្មវិធី «អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៤» ក៏មានការបង្ហាញរបាំតោ និងរបាំនាគ ដែលតំណាងឲ្យសត្វមានឫទ្ធានុភាព ឬគេតែងហៅថា របាំម៉ុងសាយ ដែលតាមជំនឿជនជាតិចិន បានជឿជាក់ថា​ សត្វម៉ុងសាយ គឺជាសត្វដែលតំណាងឲ្យប្រផ្នូលល្អ ហើយការឡកម៉ុងសាយ មានប្រវត្តិជាយូរយារមកហើយក្នុងប្រវត្តិសាស្ត្រចិន។ មានរឿងតំណាលតៗគ្នាក្នុងប្រទេសចិនថា «ឬសម្លេងជួងមាស នឹងមានមាសរាប់ម៉ឺនតម្លឹង បើកភ្នែកសត្វម៉ុងសាយ នឹងថ្កុំថ្កើងមានបាន» ដូចនេះ មុននឹងចាប់ផ្តើមឡកម៉ុងសាយ ប្រជាជនចិនតែមានការរៀបចំពិធីមួយដែលមានឈ្មោះថា «ពិធីបើកភ្នែកសត្វម៉ុងសាយ»។ ពិធីនេះមានន័យថា ដាស់សត្វនាគ ដាស់សត្វនាគ សត្វម៉ុងសាយ​ ហើយក៏ផ្តល់ថាមពល និងដួងវិញ្ញាណដល់សត្វទាំងពីរនេះ ដែលបង្កប់អត្ថន័យថា មានសិរីសួស្តី អាចពង្រីកគោលដៅឲ្យធំជាងមុនថែមទៀត។

ជាមួយគ្នានេះ ក៏មានការសម្តែងនូវផ្ទាំងទស្សនីយភាពជាច្រើនទៀតដូចជា៖ ការសម្តែងក្បាច់គុនផ្លិតថៃជី, បកស្រាយចម្រៀង «ទេវតាទ្រព្យមកផ្ទះខ្ញុំ», របាំ «ត្រីធំ», របាំ «មុខវិជ្ជាលេខ៣», សិល្បៈនៃការសរសេរជក់ មានប្រវត្តិដ៏យូរលង់ណាស់មកហើយ។ ក្រៅពីផ្ទាំងទស្សនីយភាពទាំងនេះ ក៏មានកន្លែងកម្សាន្ត និងស្តង់តាំងពិព័រណ៍ចម្រុះដូចជា ការទាយប្រស្នាគោម, ល្បែងកម្សាន្តគប់ព្រួញ, គូស និងផាត់ពណ៌ស្រោមមុខ, ម្ហូបអាហារ, នំខ្មែរ និងបានបើកទូលាយឲ្យមហាជនចូលទស្សនាដោយសេរី និងឥតគិតថ្លៃផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស