Cambo-China

· 02-03

ស្ថាប័នក្រុមអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា ប្រគល់វត្ថុបុរាណមកអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក

#ស្ថាប័ន# #សង្គម# #ប្រាសាទអង្គរវត្ត​# #ក្រុមអភិរក្ស# #ព័ត៌មានសង្គម# #CAMBO-CHINA# #អាជ្ញាធរជាតិអប្សរា#

5611

សាប័នក្រុមអភិរក្សប្រាសាទអង្គរនៃរដ្ឋាភិបាលចិន-កម្ពុជា បានប្រគល់វត្ថុបុរាណចំនួន២៧៧ កេស ដែលរកឃើញក្នុងអំឡុងពេលស្រាវជ្រាវ និងជួសជុលប្រាសាទចៅសាយទេវតាពីឆ្នាំ១៩៩៨-១៩៩៩ និងក្នុងឆ្នាំ២០១២ និងប្រាសាទតាកែវពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ មកអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក។ វត្ថុបុរាណទាំងនោះភាគច្រើនជាអំបែងភាជន៍ និងបំណែកចម្លាក់ពីថ្មភក់មួយចំនួន ដោយក្នុងនោះវត្ថុបរាណមកពីប្រាសាទចៅសាយទេវតាមានចំនួន៣៥កេស មានវត្ថុចំនួន២៩២។ ចំណែកវត្ថុមកពីប្រាសាទតាកែវមានចំនួន៩៥កេស មានវត្ថុចំនួន៨០៨។ ដោយឡែកវត្ថុបុរាណចំនួ១៤៧កេសទៀតមកពីប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវ ប៉ុន្តែសុទ្ធតែជាអំបែងភាជន៍ដែលមានទំហំតូចៗ ដែលមិនអាចកំណត់រូបរាងបាន៕ 


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស