Knongsrok

· 02-04

១០ចំណុច ដែលបង្ហាញពីការពិត នៃការធ្វើការងាររបស់យើងរាល់ថ្ងៃ

#អ្នកដឹកនាំ# #ចំណេះដឹង# #ចំណេះដឹងទូទៅ# #ការធ្វើការងារ#

666

១. ការខំប្រឹងធ្វើការរបស់យើង មិនប្រាកដថាបានជោគជ័យទាំងអស់នោះឡើយ ប៉ុន្តែការខ្ជិលច្រអូសនឹងធ្វើឱ្យយើងបរាជ័យយ៉ាងពិតប្រាកដ។

២. គ្រប់គ្នាសុទ្ធតែអាចក្លាយជាអ្នកដឹកនាំដ៏ល្អ តែមិនមែនគ្រប់គ្នា សុទ្ធតែអាចធ្វើបាននោះឡើយ។

៣. មនុស្សម្នាក់ៗ សុទ្ធតែមានថ្ងៃល្អ និងថ្ងៃអាក្រក់ ប៉ុន្តែផលប៉ះពាល់ ដែលជះឥទ្ធិពលដល់អ្នកខ្លះប៉ុនណា វាអាស្រ័យលើចរិតរបស់យើងខ្លួនឯង។

4. អ្នកអាចនឹងមិនចូលចិត្តចៅហ្វាយរបស់អ្នកទេ ក៏ព្រោះតែចៅហ្វាយរបស់អ្នក មិនចូលចិត្ត និងមិនឱ្យតម្លៃដល់អ្នក។

៥. មនុស្សតែម្នាក់គត់ ដែលអាចផ្តល់កម្លាំងចិត្តរយៈពេលយូរអង្វែងដល់អ្នក គឺអ្នកខ្លួនឯងនេះហើយ ហើយអ្នកដែលអាចបំផ្លាញ និងបំបាក់អ្នកបានខ្លាំងបំផុត ក៏ជាអ្នកខ្លួនឯងនេះដែរ។

6. បើអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបានទេ នោះអ្នកដទៃនឹងមកគ្រប់គ្រងលើខ្លួនរបស់អ្នក។

7. “ សំភាសន៍ ” គឺដូចជាការសម្តែងល្ខោន អ្នកតែងតែមានស្គ្រីបដែលបានរៀបចំហើយ ជួនកាលធ្វើពុតជាអ្នកដទៃ។

8. " ការបញ្ឈប់ " គឺជាសញ្ញាមួយដែលបង្ហាញថា គេកំពុងតែបោះបង់អ្នកចោលហើយ " ការលាលែងពីតំណែង " គឺជាសញ្ញាដែលបង្ហាញថា អ្នកបានលះបង់ដោយខ្លួនឯង។

9. មនុស្សពូកែអែបអប មិនពិបាកទទួលបានតំណែងល្អឡើយ តែយ៉ាងណាក៏ដោយ លទ្ធផលការងារដែលល្អបំផុតគឺ បានពីមនុស្សដែលខិតខំធ្វើការយ៉ាងពិតប្រាកដ មិនមែនអែបអបយកមុខមាត់នោះទេ ។

10. ធ្លាប់ខុស ទើបអាចរកផ្លូវត្រូវឃើញ ធ្លាប់បរាជ័យ ទើបអ្នកអាចជោគជ័យ តែអ្វីដែលសំខាន់ អ្នកត្រូវរៀនសូត្រនូវមេរៀន ហើយទទួលយកបទពិសោធន៍ ពីកំហុស និងភាពបរាជ័យ៕

ប្រែសម្រួល ៖ ភី អេក

ប្រភពអត្ថបទ ៖ បរទេស

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)