TNAOT News
· 02-07
ភូមិបុរាណជនជាតិភាគតិចDong ក្នុងខេត្ត Guangxi កំពុងទាក់ទាញភ្ញៀវទេសចរក្នុង និងក្រៅប្រទេស
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
9492
រូបថតបង្ហាញពីប្រជាជនជនជាតិដើមភាគតិចDong កំពុងនាំកូនក្រមុំពាក់សម្លៀកបំពាក់ ប្រពៃណីដ៏ស្រស់ស្អាត រាំនៅឯតំបន់ទីជនបទ Chengyang Bazhai ក្នុងតំបន់ស្វយ័ត Sanjiang Dong ទីក្រុង Liuzhou នៃតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។ប្រពៃណីក្នុងស្រុក ដែលមិនចេះរីងស្ងួត តែងតែថែរក្សាបានយ៉ាងខ្ជាប់ខ្ជួន របស់ជនជាតិ Dong តែងតែទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស ខណៈដែលពិធីបុណ្យនិទាឃរដូវខិតជិតមកដល់ជារៀងរាល់ឆ្នាំ។ អ្នកទេសចរម្នាក់ ដែលមានឈ្មោះថាChen មកពីទីក្រុងណាននីង រដ្ឋធានីនៃខេត្តក្វាងស៊ី បាននិយាយថា៖ «ខ្ញុំមកទីនេះ ដើម្បីទទួលបានបរិយាកាស នៃពីពិធីបុណ្យនិទាឃរដូវរបស់ប្រជាជនជនជាតិភាគតិចDong»។ជាក់ស្តែង នៅតំបន់ទីជនបទ ដែលសម្បូរទៅដោយព្រៃព្រឹក្សាពណ៌ខៀវស្រងាត់មួយនេះ បានរៀបចំក្បួនដង្ហែកន្ត្រកដែលពាក់លើស្មា អមដំណើរកូនក្រមុំក្នុងដំណើរទៅកាន់ផ្ទះម្តាយរបស់នាង នៅឯតំបន់ Chengyang Bazhai ក្នុងតំបន់ស្វយ័ត Sanjiang Dong ទីក្រុង Liuzhou នៃតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន។
បន្ថែមពីនេះ មនុស្សប្រុសស្រី Dong បានស្លៀកពាក់សំលៀកបំពាក់ប្រពៃណីរបស់ខ្លួនដ៏ប្រណិត ច្រៀងចម្រៀងប្រជាប្រិយ ផ្តល់ស្រាដែលបិតដោយផ្ទាល់ដៃដោយអ្នកភូមិក្នុងស្រុកទៅដល់ភ្ញៀវទេសចរ អមដោយការលេងឧបករណ៍ភ្លេង។ ហើយភ្ញៀវទេសចរក៏អាចពាក់សំលៀកបំពាក់ Dong និងដើរកាត់ភូមិ Dong ដើម្បីថតរូបទុកជាអនុស្សាវរីយ៍បានផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)