
TNAOT News
· 2024-02-09
ឯកឧត្តម Wang Wentian ថាភាគីចិននឹងចូលរួមយ៉ាងសកម្មសម្រាប់ឆ្នាំផ្លាស់ប្តូរប្រជាជន ២០២៤
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
9038
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បញ្ជាក់ថា ភាគីចិន នឹងពង្រឹងសហប្រតិបត្តិការកាន់តែខ្លាំងជាមួយកម្ពុជា ដើម្បីរៀបចំយ៉ាងសកម្មសម្រាប់ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ដើម្បីជំរុញការវិនិយោគ និងទេសចរណ៍។ ហើយឆ្នាំនេះក៏ជាឆ្នាំចាប់ផ្ដើមដំណើរការដំបូងនៃការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី (២០២៤-២០២៨)។
នេះបើតាមអត្ថន័យក្នុងជំនួបពិភាក្សារវាង គណៈប្រតិភូសមាគមមិត្តភាព កម្ពុជា-ចិន ដឹកនាំដោយ ឯកឧត្តម ឯក សំអុល និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដើម្បីអបអរសាទរឆ្នាំថ្មីប្រពៃណីចិន ឆ្នាំរោង។
ក្នុងឱកាសនោះ ឯកឧត្តម ឯក សំអុល ក៏បានថ្លែងអំណរគុណចំពោះស្ថានទូតចិនប្រចាំកម្ពុជា ដែលបានគាំទ្រដល់ដំណើរការសកម្មភាពរបស់សមាគមយ៉ាងពេញទំហឹង ហើយបានបញ្ជាក់ថាសមាគមនឹងចូលរួមសហប្រតិបត្តិការគ្រប់ទម្រង់ ដើម្បីផលប្រយោជន៍ដល់ប្រជាជនទាំងពីរ និងចូលរួមចំណែកដល់ការកសាងសហគមន៍ជោគវាសនារួម ដើម្បីសុខ សន្តិភាពនៅក្នុងតំបន់ និងពិភពលោក។
ជាការឆ្លើយតប ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក៏បានកោតសរសើរចំពោះការរួមចំណែករបស់សមាគមមិត្តភាព កម្ពុជា-ចិន ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជនទាំងពីរ និងការលើកកម្ពស់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
កូនប្រុសស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជាក្មេងដែលមានកម្រិតបញ្ញាស្មារតីខ្ពស់ ឆ្លាត រៀនពូកែ ឆាប់ចាប់បាន
បុរសភាគច្រើនលង់ស្នេហ៍ជាមួយនឹងមនុស្សស្រី៤ប្រភេទនេះ ដកចិត្តមិនរួចឡើយ!
៣យ៉ាងនេះ ស្ត្រីកាន់តែទាមទារពីប្តី នោះប្តីនឹងកាន់តែស្រលាញ់ប្រពន្ធដកចិត្តមិនរួច
ម្ហូបប្រពៃណីរបស់វៀតណាមមួយមុខនេះ ល្បីរន្ទឺខ្លាំងដោយសារតែរូបរាងគួរឲ្យខ្លាចរបស់វា
យោបល់ទាំងអស់ (0)