TNAOT News

· 02-09

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤

#H5N1# #ព្រឹត្តិការណ៍សំខាន់ៗ# #សង្គម# #ព័ត៌មានសង្គម# #គីម ជុងអ៊ុន#

9537

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤

១. ព្រះរាជវង្សានុវង្សផ្ទាល់នៃសម្តេចតាក្រុមព្រះ នរោត្តម ចក្រពង្ស់ ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី

ទិដ្ឋភាពព្រះរាជវង្សានុវង្សផ្ទាល់នៃសម្តេចតា ព្រះបរមរតនកោដ្ឋ គឺក្រុមព្រះនរោត្តមចក្រពង្ស់ ចូលក្រាបបង្គំគាល់ សម្តេចព្រះមហាក្សត្រី ព្រះវរមាតាជាតិខ្មែរ (សម្តេចយាយ)

២. ឯកឧត្តម Wang Wentian ថាភាគីចិននឹងចូលរួមយ៉ាងសកម្មសម្រាប់ឆ្នាំផ្លាស់ប្តូរប្រជាជន ២០២៤

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បញ្ជាក់ថា ភាគីចិន នឹងពង្រឹងសហប្រតិបត្តិការកាន់តែខ្លាំងជាមួយកម្ពុជា ដើម្បីរៀបចំយ៉ាងសកម្មសម្រាប់ឆ្នាំផ្លាស់ប្ដូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ដើម្បីជំរុញការវិនិយោគ និងទេសចរណ៍។ ហើយឆ្នាំនេះក៏ជាឆ្នាំចាប់ផ្ដើមដំណើរការដំបូងនៃការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី (២០២៤-២០២៨)។

៣. ករណីកុមារាអាយុ៩ឆ្នាំម្នាក់ស្លាប់ដោយសារជំងឺផ្តាសាយបក្សី ប្រភេទ H5N1 នៅខែកុម្ភៈឆ្នាំ២០២៤

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សីលើកុមារាអាយុ ៩ ឆ្នាំប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិកាប៉ូ១ ឃុំអូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

៤. ករណីឃាតកម្ម បុរសជាមេធាវី បាញ់សម្លាប់សង្សារអ្នកលក់អនឡាញបណ្តាលឲ្យស្លាប់នៅនឹងកន្លែង

ករណីឃាតកម្ម បុរសជាមេធាវីនិងជាជនដៃដល់ម្នាក់ បានដកកាំភ្លើងបាញ់ប្រហារទៅលើនារីជាសង្សារអ្នកលក់អនឡាញ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយបណ្តាលឲ្យរងរបួសធ្ងន់ ។

៥. លោក គីម ជុងអ៊ុន នាំកូនស្រីចូលរួមខួបលើកទី ៧៦ នៃការបង្កើតកងទ័ព

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននាំកូនស្រីរបស់លោក គីម ជូអេ ទៅទស្សនកិច្ចនៅក្រសួងការពារជាតិ ក្នុងថ្ងៃខួបកងទ័ពដ៏សំខាន់មួយ កាលពីថ្ងៃព្រហស្បតិ៍។

៦. ភ្នំភ្លើងនៅភាគនិរតី ប្រទេសអ៊ីស្លង់ ផ្ទុះកក្រើកជះចេញជាកម្អែល សាយភាយអណ្តាតភ្លើងសារជាថ្មី

តំបន់ភ្នំភ្លើងនៅភាគនិរតីប្រទេសអ៊ីស្លង់ បានផ្ទុះកក្រើកជះចេញជាកម្អែល និងអណ្តាតភ្លើងសន្ធោសន្ធៅ សាយភាយទៅលើអាកាសក្នុងរយៈចម្ងាយ ៣គីឡូម៉ែត្រ នៅភាគឦសាននៃភ្នំ Sundhnukur កាលពីម៉ោងប្រហែល ៦ព្រឹក (ម៉ោងក្នុងស្រុក) ថ្ងៃព្រហស្បតិ៍ ការផ្ទុះសារជាថ្មីនេះ គិតត្រឹមរយៈពេល ២ខែ ក្រោយមានការផ្ទុះលើកទី១។ នេះបើតាមការលើកឡើងរបស់ វិទ្យាស្ថានឧតុនិយមនិងធរណីសាស្ត្រអ៊ីស្លង់។  

៧. ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

កាលពីពេលថ្មីៗនេះ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ បង្ក្រាបករណីដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ២គោលដៅ ដែលគោលដៅទី១ តាមបណ្តោយផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងគោលដៅទី២ ផ្ទះលេខ៧៤ ផ្លូវប៉េ០៨ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

៨. នាវាទេសចរណ៍ខ្នាតធំ ផ្ទុកភ្ញៀវទេសចរណ៍ ៥៦០នាក់ មកកម្សាន្ដនៅកម្ពុជារយៈពេល១ថ្ងៃ

នាវាទេសចរណ៍ខ្នាតធំ ១គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៥៦០នាក់ មកលេងកម្សាន្តប្រទេសកម្ពុជាលើកទី២ រយៈពេល១ថ្ងៃ។

៩. ក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី វិធានការការពារ និងរក្សាសុខភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ខណៈដែលប្រជាពលរដ្ឋមួយចំនួនតែងមាន ការជួបជុំគ្រួសារ បងប្អូន ញាតិមិត្ត រៀបចំធ្វើម្ហូបអាហារ និងធ្វើដំណើរកំសាន្តទៅតាមរមណីយដ្ឋាននានា ត្រូវយកចិត្តទុកដាក់ការពារសុខភាព សុវត្ថិភាព

១០. ករណី “គ្រោះអគ្គិភ័យ” សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្លូវសហព័ន្ធរុស្សីត្រូវបានអគ្គិភ័យឆាប់ឆេះ

ករណី “គ្រោះអគ្គិភ័យ” សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្លូវសហព័ន្ធរុស្សីត្រូវបានអគ្គិភ័យឆាប់ឆេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសទេ ។ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៧:១៦នាទី ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មាន ករណីខាងលើ ស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស