TNAOT News

· 02-11

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣

#ភ្ញៀវទេសចរ# #គ្រោះរញ្ជួយដី# #ជំងឺអុតស្វាយ# #សង្គម# #ខេត្តកែប# #ព័ត៌មានសង្គម# #ព្រឹត្តិការណ៍សំខាន់#

9729

 សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. រកឃើញជំងឺ ជំងឺអុតស្វា ចំនួន ៣ករណីបន្ថែម

ក្រសួងសុខាភិបាល នាថ្ងៃទី១១ ខែកុម្ភៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញជំងឺអឹមផក(Mpox)(ឈ្មោះដើម ជំងឺអុតស្វា) ចំនួន ៣ករណីបន្ថែម នេះបើយោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ កាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។

២. ភ្ញៀវទេសចរ សម្រុកមកលេង ឆ្នេរអង្កោល ខេត្តកែប យ៉ាងច្រើនកុះករ

ភ្ញៀវទេសចរ សម្រុកមកលេង ឆ្នេរអង្កោល នៃស្រុកដំណាក់ចង្អើរ ខេត្តកែប យ៉ាងច្រើនកុះករនាថ្ងៃចុងសប្តាហ៍​នេះ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤។  

៣. របាំនាគភ្លើងដ៏អស្ចារ្យ សម្តែងក្នុងពិធីបុណ្យនិទាឃរដូវ នៅស៊ីឈួន

ការសម្តែងរបាំនាគភ្លើងដ៏អស្ចារ្យ ក្នុងពិធីបុណ្យនិទាឃរដូវ នៅស៊ីឈួន។ គួរបញ្ជាក់ថា បង្ហាញរបាំតោ និងរបាំនាគ ដែលតំណាងឲ្យសត្វមានឫទ្ធានុភាព ឬគេតែងហៅថា របាំម៉ុងសាយ ដែលតាមជំនឿជនជាតិចិន បានជឿជាក់ថា​ សត្វម៉ុងសាយ គឺជាសត្វដែលតំណាងឲ្យប្រផ្នូលល្អ ហើយការឡកម៉ុងសាយ មានប្រវត្តិជាយូរយារមកហើយក្នុងប្រវត្តិសាស្ត្រចិន។ 

៤. គ្រូបង្វឹកផ្ទាល់ អតីតកីឡាករ ជា ស្រួច គឺលោក អេ ភូថង ថាឈប់ឲ្យឡើងប្រកួតទៀតហើយ

ការ​វិល​ត្រឡប់​មក​កាន់​សង្វៀនជា​ថ្មីរបស់​អតីត​កីឡាករប្រដាល់ ជា ស្រួច ក្នុងការប្រកួតលើ​សង្វៀន CNC កាលពីពេលថ្មីៗ​នេះ មិន​ទទួលបាន​លទ្ធផល​ល្អ​​ទេ ដោយកីឡាករ​វ័យ ​៥៣ ​ឆ្នាំ​រូបនេះ ត្រូវ​បាន​អ្នក​ប្រដាល់​ពេញ​ដោយ​កម្លាំង​របស់​អ៊ីរ៉ង់ Yousef Hematis ម៉ាត់​ឱ្យ​សន្លប់​ ហើយ​ហេតុ​ការណ៍សន្លប់​នេះបាន​ធ្វើ​ឱ្យលោក អេ ភូថង ​ជាអតីតកីឡាករប្រដាល់ និងជាគ្រូបង្វឹក មាន​ការបារម្ភខ្លាំង ដោយសម្រេច​ថាឈប់​ឱ្យកីឡាករខាងលើឡើង​ប្រកួត​ទៀត​ហើយ។

៥. ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក្រើនរម្លឹកបងប្អូន សូមប្រុងប្រយ័ត្នជនឆបោកក្រោយរូបភាពដោះដូរមាស

ស្នងការខេត្តកំពត ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមប្រុងប្រយ័ត្នចំពោះអ្នកដែលរើសបានកញ្ចប់មាស ហៅយើងទៅកន្លែងស្ងាត់ដើម្បីចែកគ្នា។

៦. គ្រោះររញ្ជួយដី កម្រិត ៥,៧រិចទ័រ បានវាយប្រហារកោះហាវ៉ៃ

គ្រោះរញ្ជួយដីបានវាយប្រហារកោះហាវ៉ៃ និងតំបន់ជាច្រើន ខណៈការិយាល័យ​អភិបាល​ខេត្ត​បាន​និយាយ​ថាពួកគេមិនរំពឹងថាមាន​រលក​យក្ស​ស៊ូណាមិនោះទេ​ ។

៧. អភិបាលខេត្តកំពត ប្ដេជ្ញាកែលម្អក្រុងកំពតឱ្យស័ក្ដិសមជា ទីក្រុងទេសចរណ៍ស្អាតអាស៊ាន

រដ្ឋបាលខេត្ត​កំពត កំពុង​អនុវត្តគម្រោង​កែ​លម្អ​សោភណ​ភាព​​ក្រុ​ង ក្នុងនោះ​ដូចជា​គម្រោង​បង្កើតឆ្នេរ​ខ្សាច់​កម្សាន្ត​ពីរ​កន្លែងបន្ថែម​ទៀត ដែលទី​១​ គឺឆ្នេរ​ខ្សាច់​ចន្លោះស្ពាន​ចាស់ និងស្ពានថ្មី​និងទី​២ ឆ្នេរ​ខ្សាច់​ចន្លោះស្ពាន​ថ្មី​និងស្ពាន​រថភ្លើង ។

៨. តម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានា ដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២៥០រៀល ក្នុង១លីត្រ។

៩. ក្រុមគ្រូពេទ្យឆ្មបនៃមន្ទីរពេទ្យបង្អែកច្បារអំពៅ បានចេញរថយន្តសាមុយ ទៅជួយស្ត្រីរើសអេតចាយ សម្រាលកូនតាមផ្លូវ

ក្រុមគ្រូពេទ្យឆ្មបនៃមន្ទីរពេទ្យបង្អែកច្បារអំពៅ បានចេញរថយន្តសាមុយ ទៅជួយយកស្ត្រីឈ្មោះ អន ទ្បា អាយុ៤០ឆ្នាំ មុខរបររើសអេតចាយ ដែលសម្រា.លកូនតាមផ្លូវ នៅម្តុំកោះពេជ្រ ក្នុងទឹកដីសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន មកសង្គ្រោះនិងថែទាំ នៅក្នុងសម្ភពមន្ទីរពេទ្យបង្អែកច្បារអំពៅ ដោយសុវត្ថិភាព នៅព្រឹក ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ២០២៤នេះ។

១០. ត្រៀមអាវក្រាសៗ! ខេត្តមួយចំនួននៅកម្ពុជាធាតុអាកាសចុះត្រជាក់នៅពេលព្រឹកពី ១៧-២០°C

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា បញ្ជាក់ថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន បន្តរំកិលលាតសន្ធឹងមកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបង្កើនល្បឿនបក់មកលើកម្ពុជាផងដែរ ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសមានការប្រែប្រួល ដោយតំបន់ជួរភ្នំដងរែករួមនឹងតំបន់ខ្ពង់រាបភាគឦសាន ធាតុអាកាសត្រជាក់នៅពេលព្រឹក៕​  

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស