Lookingtoday

· 02-12

ចង់ត្រួតត្រា AI? អង់គ្លេស ត្រៀមចាយលុយ ជាង ១០០លានដុល្លារ ទៅលើ AI ដែលកំពុងដើរលឿនខ្លាំង

#Gadgets# #បច្ចេកវិទ្យា# #បញ្ញាសិប្បនិម្មិត#

604

រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ចេញផែនការត្រៀមថវិកា ១០០លានផោន (ប្រហែល ១២៥លានដុល្លារ) ទៅលើការស្រាវជ្រាវ បញ្ញាសិប្បនិម្មិត (AI)។

ក្រោមផែនការនេះ រដ្ឋាភិបាលនឹង ចាប់ផ្តើមដំណើរការមជ្ឈ មណ្ឌលស្រាវជ្រាវថ្មីចំនួន៩ និងបណ្តុះបណ្តាលមន្រ្តី ចំពោះការគ្រប់គ្រងហានិភ័យ និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យា AI នេះ ដោយផ្តោតទៅលើសុខាភិបាល, គីមី និងគណិតសាស្រ្ត និងការបង្កើតដៃគូ ជាមួយសហរដ្ឋអាមេរិក លើការទទួលខុសត្រូវ AI ។

លោកស្រី Michelle Donelan រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត នវានុវត្តន៍ និងបច្ចេកវិទ្យា បាននិយាយថា AI មានសក្តានុពលជួយប្រែក្លាយសេវាសាធារណៈ និងសេដ្ឋកិច្ច ឱ្យកាន់តែល្អប្រសើរ ព្រមទាំងជួយដល់ការព្យាបាល សម្រាប់ជំងឺធ្ងន់ៗដូចជា ជំងឺមហារីកជាដើម។

លោកស្រីថ្លែងដូច្នេះថា៖ AI កំពុងដើរយ៉ាងលឿន ប៉ុន្តែយើងក៏បានបង្ហាញដែរថា មនុស្ស ក៏អាចដើរលឿនដែរ។ ដោយការប្រើវិធីសាស្រ្តវិទ្យាសាស្រ្តជាក់លាក់ យើងចាប់ផ្តើមក្តោបក្តាប់ ហានិភ័យភ្លាមៗ ដែលបើកផ្លូវសម្រាប់ អង់គ្លេស ក្លាយជាប្រទេសដំបូងគេមួយក្នុងពិភពលោក ដែលទាញយកប្រយោជន៍ពី AI ដោយសុវត្ថិភាព ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស