TA X2
· 02-22
ក្រុមប្រទេសG7 នឹងបើកកិច្ចប្រជុំកំពូល ខួប២ឆ្នាំនៃការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន
#G7# #អ៊ុយក្រែន# #ព័ត៌មាន# #រុស្ស៊ី# #ព័ត៍មានអន្តរជាតិ#
7897
រដ្ឋាភិបាលប្រទេសអ៊ីតាលី និយាយថា មេដឹកនាំនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬ G7 នឹងបើកកិច្ចប្រជុំកំពូលតាមបណ្តាញអ៊ីនធឺណិត នៅថ្ងៃសៅរ៍ ដែលមានរយៈពេល២ឆ្នាំចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន។ ប្រទេសអ៊ីតាលី និយាយកាលពីថ្ងៃអង្គារថា បណ្តាមេដឹកនាំ នឹងពិភាក្សាពីការគាំទ្រអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងកិច្ចពិភាក្សានេះ។ ក្រុមប្រទេស G7 មានផែនការអនុម័តសេចក្តីប្រកាសរួមនៅក្នុងកិច្ចប្រជុំ។
កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាកិច្ចប្រជុំដំបូងនៅឆ្នាំនេះ ដោយប្រទេសអ៊ីតាលី គឺជាប្រធានកិច្ចប្រជុំ វិលជុំរបស់ក្រុម។
ក្រុមអ្នកអង្កេតការណ៍ និយាយថាក្រុមប្រទេសG7 មានបំណងបង្ហាញសាមគ្គីភាពក្នុងការដោះស្រាយ ជាមួយប្រទេសរុស្ស៊ី ក្នុងពេលមានរបាយការណ៍ថា ប្រទេសលោកខាងលិចមួយចំនួន នឹងកាត់បន្ថយជំនួយ។
ប្រភពពីរដ្ឋាភិបាលជប៉ុន និយាយថា នាយករដ្ឋមន្ត្រី លោក Kishida Fumio មានផែនការបង្ហាញពីបំណងរបស់ប្រទេសជប៉ុន ក្នុងការបន្តគាំទ្រអ៊ុយក្រែន និងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
ប្រទេសជប៉ុន និងអ៊ុយក្រែន បានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការជាង៥០ឯកសារ រួមមានការដោះមីន ការស្តារវិស័យកសិកម្មឡើងវិញ និងវិស័យដ៏ទៃទៀត នៅក្នុងសន្និសីទ ក្នុងទីក្រុងតូក្យូ ស្តីពី ការកសាងអ៊ុយក្រែនឡើងវិញ ។ លោក Kishida ត្រូវបានគេរំពឹងថា នឹងបញ្ជាក់ពីតម្រូវការសម្រាប់ការជម្រុញជាអន្តរជាតិ ឆ្ពោះទៅរកការទទួលបានសន្តិភាពយូរអង្វែងសម្រាប់ប្រទេសអ៊ុយក្រែនឆាប់ៗតាមដែលអាចធ្វើទៅបាន។
ប្រភពពី៖ NHK World
អត្ថបទកែសម្រួលដោយ៖ ឈុន សុជាតា
https://www3.nhk.or.jp/nhkworld/en/news/20240221_09/
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នាយករដ្ឋមន្ត្រីអ៊ុយក្រែនអំពាវនាវឲ្យដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី បន្ទាប់ពីមរណភាពរបស់លោក Navalny
អ៊ុយក្រែន ដកទ័ពចេញពីក្រុង Avdiivka ខណៈរុស្ស៊ី សាទរជ័យជម្នះដ៏សំខាន់
អាល្លឺម៉ង់ និងអ៊ុយក្រែន ចុះហត្ថលេខាលើច្បាប់ការពារជាតិថ្មី ដោយយល់ព្រមផ្តល់ជំនួយដែលមានតម្លៃ ១,១ពាន់លានអឺរ៉ូ
សង្រ្គាមហ្កាហ្សា និងអ៊ុយក្រែន ក្លាយជាការផ្ដោតសំខាន់ ខណៈរដ្ឋមន្ត្រីការបរទេស G20 ជួបប្រជុំគ្នា
យោបល់ទាំងអស់ (0)