
TA X2
· 2024-04-17
អាជ្ញាធរប្រទេសប្រេស៊ីល រកឃើញសាកសពជនអន្តោប្រវេសន៍អាហ្វ្រិកនៅលើទូក
#ព័ត៌មាន# #ប្រេស៊ីល# #ជនអន្តោប្រវេសន៍# #ព័ត៍មានអន្តរជាតិ#
5684
នគរបាលប្រទេសប្រេស៊ីល បាននិយាយកាលពីថ្ងៃអង្គារថា សាកសពមនុស្សចំនួន៩នាក់ ដែលត្រូវបានរកឃើញនៅលើទូកមួយគ្រឿងនៅឆ្នេរសមុទ្ររដ្ឋប៉ារ៉ា(Para) គឺជាពលរដ្ឋម៉ូរីតានី និងម៉ាលី។

នគរបាល និងក្រុមអ្នកពន្លត់អគ្គិភ័យរបស់ប្រទេសប្រេស៊ីល បានធ្វើការរុះរើទូកដែលដឹកសាកសពស្អុយរលួយនៅជិត ឆ្នេរសមុទ្រប្រាហ្កានកា(Braganca) រដ្ឋ Para ភាគខាងជើង។
ទូកមួយគ្រឿងនេះ ត្រូវបានរកឃើញដោយអ្នកនេសាទនៅក្នុងតំបន់ដែលគេស្គាល់ថា បារ៉ា ដូ ហ្កាទីពូរូ(Barra do Quatipuru)។
នគរបាលសហព័ន្ធ បាននិយាយថា អ្នកដំណើរច្រើននាក់អាចស្លាប់ដោយសារតែកង្វះអាហារ និងទឹក ខណៈទូកនេះបានចាកចេញពីប្រទេសម៉ូរីតានី ក្រោយថ្ងៃទី ១៧ ខែមករា ហើយនៅចំណុចខ្លះទូកបានរសាត់អណ្តែតនៅលើសមុទ្រ។
ការស៊ើបអង្កេតនឹងបន្តដើម្បីបញ្ជាក់ពីអ្វីដែលបានកើតឡើងជាមួយទូកមួយគ្រឿងនេះ។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ដូនតាបានបង្រៀនថា ផ្ទះមានសំឡេង៣នេះ ជាសញ្ញានៃទ្រព្យសម្បត្តិ និងលាភសំណាង
ក្រសួងធនធានទឹក និងឧតុនិយម បន្តជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ
តម្រូវការពិសេសទាំង ៥ ដែលស្រីៗ ទាមទារចង់បានពីស្វាមី ឬដៃគូ បើអ្នកអាចផ្ដល់ឱ្យនាងបាន ស្នេហា គ្រួសារអ្នកនឹងរឹតតែមានក្ដីសុខ សុភមង្គលទ្វេរដង
វិស័យទេសចរណ៍នៅរដូវរងាមានភាពរុងរឿង
យោបល់ទាំងអស់ (0)