
TNAOT News
· 2024-06-07
ក្លិបអ្នកកាសែតកម្ពុជាចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសរបស់មហាយក្សចិន
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
6868
ក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មាននៃប្រទេសមហាយក្សមួយ បន្ទាប់ពីក្លិបអ្នកកាសែតកម្ពុជាបានចាប់ដៃគូជាមួយសមាគមអ្នកសារព័ត៌មានបរទេសជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ាន ក្នុងគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីរ។ នេះបើតាមជំនួបពិភាក្សាការងាររវាង លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងលោកជំទាវ អ៊ូ សៀ សមាជិកក្រុមបក្សកុម្មុយនីស្តចិននិងជាលេខាធិការនៃលេខាធិការដ្ឋានសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន នៅទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន។ ក្នុងឱកាសនោះ លោក ពុយ គា បានជម្រាបជូនភាគីចិន ថាក្លិបអ្នកកាសែតកម្ពុជាមានបំណងធ្វើការជាមួយអ្នកសារព័ត៌មានចិនតាមរយៈសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ដើម្បីផ្សព្វផ្សាយព័ត៌មានល្អៗដែលអាចជួយជំរុញដល់កំណើនទេសចរណ៍និងទុនវិនិយោគនៅកម្ពុជា ជួយទប់ស្តាត់និងកាត់បន្ថយព័ត៌មានដែលនាំឱ្យមានការភាន់ច្រឡំ ក៏ដូចជាខ្សែភាពយន្ត “No More Bets” ដែលបានចាក់បញ្ចាំងកន្លងមក។
ជាការឆ្លើយតប លោកជំទាវ អ៊ូ សៀ ថាលោកស្រី នឹងដឹកនាំប្រតិភូអ្នកសារព័ត៌មានទូទាំងប្រទេសចិន ទៅកាន់កម្ពុជានៅពេលឆាប់ៗខាងមុខនេះ ដើម្បីចុះហត្ថលេខាភ្ជាប់ទំនាក់ទំនងជាផ្លូវការជាមួយក្លិបអ្នកកាសែតកម្ពុជាតែម្តង។
បន្ថែមពីនេះ លោកជំទាវ អ៊ូ សៀ ក៏បានថ្លែងថា សមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ធ្វើការជាមួយអ្នកសារព័ត៌មាន១លាន២សែននាក់ នៅប្រទេសចិន រីករាយនឹងភ្ជាប់ទំនាក់ទំនងជាមួយក្លិបអ្នកកាសែតកម្ពុជា ដើម្បីធ្វើការរួមគ្នាលើវិស័យសារព័ត៌មានផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
លោក ពូទីន អះអាងថា គ្មានផែនការដណើ្តមយកទីក្រុងខាគីវទេ ហើយបានរិះគន់ជំនួបកំពូលអ៊ុយក្រែន
អាមេរិក ប្រាប់ទៅអ៊ីស្រាអែលថា បើអ្នកវាយបកទៅអ៊ីរ៉ង់ អ្នកនឹងធ្វើតែម្នាក់ឯងចុះ
ចាប់ពីសប្តាហ៍ក្រោយ ឆ្នាំទាំង៤ ត្រូវបានព្រះសម្មាសម្ពុទ្ធ បំភ្លឺផ្លូវ ដឹកនាំផ្លូវ ការងារ ស្នេហា ហិរញ្ញវត្ថុ នឹងរីកចម្រើនទៅមុខ
ឯកអគ្គរដ្ឋទូតប្រទេសចិន ប្រចាំនៅកាណាដា ចាកចេញពីមុខតំណែង
យោបល់ទាំងអស់ (0)