TNAOT News

· 06-11

Dave Leduc បកស្រាយជាលើកទី២ ខណៈប្រធានសហព័ន្ធគុនខ្មែរប្រកាន់ជំហមិនសហការដដែល

#បកស្រាយ# #ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ# #សហការ# #កីឡា# #DEVELOPING NEWS# #Dave Leduc# #ប្រដាល់ខ្មែរ#

6629

កីឡាករ Dave Leduc នៅមុនពេលហៅអ្នកសារព័ត៌មានផ្តល់បទសម្ភាសន៍ដើម្បីឆ្លើយតបទៅប្រធានសហព័ន្ធគុនខ្មែរបានបន្តបង្ហោះសារបកស្រាយពាក់ព័ន្ធការបង្ហាញនិមិត្តសញ្ញាក្បាច់គុណ Lethwei ប្រពៃណីរបស់ប្រទេសមីយ៉ាន់ម៉ា ដោយបង្កប់ខ្លឹមសារថា លោក ខូវ ឆាយ  មានការរើសអើង និងប្រកាន់ពូជសាសន៍។

តាមរយៈសារលើបណ្តាញសង្គមរបស់ កីឡាករ Dave Leduc ថា៖«ខ្ញុំបានបង្ហាញ Manny Pacquiao នៅនិមិត្តសញ្ញាក្បាច់គុណ Lethwei ប្រពៃណីរបស់ប្រទេសមីយ៉ាន់ម៉ា នៅពេលដែលខ្ញុំបានជួបគាត់កាលពីសប្តាហ៍មុននៅក្នុងកម្មវិធីប្រដាល់គុនខ្មែរ។ ចំណែក​លោក ខូវ ឆាយ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​បាន​និយាយ​ថា “មិន​អាចធ្វើបែបនឹងបានទេ” ហើយ​មិន​អនុញ្ញាតអោយខ្ញុំឡើង​ប្រកួតលើសង្វៀន​គុន​ខ្មែរទៀតឡើយ។ ខ្ញុំ​បានធ្វើ​និមិត្តសញ្ញា Lethwei ជាមួយ​អ្នក​រាល់​គ្នា​ដែល​ខ្ញុំបាន​ជួប វា​ជា​រូបភាពតំណាងក្បាច់គុណរបស់ខ្ញុំ តើ​វា​ប្រឆាំង​នឹង​ច្បាប់​គុន​ខ្មែរ​ក្នុង​ការ​ចែករំលែក​វប្បធម៌​ក្បាច់គុណប្រដាល់​របស់​ខ្ញុំ​រឺ?[….] ការមិនអនុញ្ញាតឱ្យចែករំលែកនិមិត្តសញ្ញា Myanmar Lethwei ជាមួយអ្នកដទៃ គឺជាការរើសអើង និងប្រកាន់ពូជសាសន៍ហើយ»។កីឡាករ Dave Leduc នៅតែលើកហេតុផលថា ប្រធានសហព័ន្ធគុនខ្មែរ លោក ខូវ ឆាយ ​គ្រាន់​តែ​ចង់​ល្បី ដោយយកឈ្មោះ ស្តេចប្រដាល់ឡេតវ៉េ Dave Leduc មកធ្វើរឿងបែបនេះ ដោយប្រៀបធៀបថា លោកមានអ្នកតាមដានដល់ទៅ ២ លាននាក់ ខណៈលោក ខូវ ឆាយ មានត្រឹមតែ ៦ ពាន់នាក់។

ជាមួយគ្នានេះ ប្រធានសហព័ន្ធគុនខ្មែរ លោក ខូវ ឆាយ បានបញ្ជាក់ថា លោកហ៊ានធ្វើហ៊ានទទួលខុសត្រូវចំពោះសំដីរបស់លោក ហើយលោកមិនដែលរើសអើងជាតិសាសន៍ណាមួយ និងមិនយកអ្នកណាជាសត្រូវឡើយ គ្រាន់តែខ្ញុំប្រកាន់គោលការណ៍មិនសេពគប់ជាមួយមនុស្សក្រឡិចក្រឡុច ក្រអឺតក្រទមឡើយ។លោកសង្កត់ធ្ងន់ថា៖«ដរាបណាអ្នកឯងនៅតែក្រអឺតក្រទម យកគុនខ្មែរជាឈ្នាន់ដើម្បីប្រយោជន៍អ្នកឯង ខ្ញុំគ្មានថ្ងៃធ្វើការជាមួយអ្នកឯងឡើយ។ អ្នកឯងមានសិទ្ធិរស់នៅប្រទេសកម្ពុជា ខ្ញុំក្នុងនាមពលរដ្ឋកម្ពុជាសូមស្វាគមន៍ អ្នកវិនិយោគនៅកម្ពុជា ខ្ញុំត្រេកអរ តែបើចង់ឡើងវ៉ៃនៅកម្ពុជា ខ្ញុំអត់សហការជាមួយទេ ដោយសារខ្ញុំគ្មានទំនុកចិត្ត»៕

s



សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស