TNAOT News

· 06-11

សរុបព្រឹត្តិការណ៍ព័ត៌មានថ្មីៗ ប្រចាំថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤

#ឯកឧត្តម នេត្រ ភក្ត្រា# #ពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី# #សង្គម# #Dave Leduc# #ព័ត៌មានសង្គម# #ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា# #ព្រឹត្តិការណ៍សំខាន់#

7685

សម្រាប់ព្រឹត្តិការណ៍ព័ត៌មានថ្មីៗប្រចាំថ្ងៃនេះរួមមាន៖

១. រដ្ឋមន្រ្តីព័ត៌មានបញ្ជាក់ថាការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្ន ត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា គូសបញ្ជាក់ថា ការងារផ្សព្វផ្សាយព័ត៌មាននៅក្នុងបរិបទបច្ចុប្បន្នសម័យឌីជីថលសំខាន់គឺ ត្រូវគ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបាន។

២. ពិធីបុណ្យមហាផ្កាប្រាក់សាមគ្គី នឹងប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ ដើម្បីរៃអង្គាសបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាដ៏ធំមួយអង្គនៅភ្នំបូកគោ

ខេត្តសៀមរាបនឹងប្រារព្ធពិធីបុណ្យមហាផ្កាប្រាក់សាមគ្គីរយៈពេលបីថ្ងៃដើម្បីប្រមូលបច្ច័យចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រនៅភ្នំបូកគោ។  

៣. Dave Leduc បកស្រាយជាលើកទី២ ខណៈប្រធានសហព័ន្ធគុនខ្មែរប្រកាន់ជំហមិនសហការដដែល

កីឡាករ Dave Leduc នៅមុនពេលហៅអ្នកសារព័ត៌មានផ្តល់បទសម្ភាសន៍ដើម្បីឆ្លើយតបទៅប្រធានសហព័ន្ធគុនខ្មែរបានបន្តបង្ហោះសារបកស្រាយពាក់ព័ន្ធការបង្ហាញនិមិត្តសញ្ញាក្បាច់គុណ Lethwei ប្រពៃណីរបស់ប្រទេសមីយ៉ាន់ម៉ា ដោយបង្កប់ខ្លឹមសារថា លោក ខូវ ឆាយ មានការរើសអើង និងប្រកាន់ពូជសាសន៍។

៤. ពិធីបុណ្យប្រណាំងទូកនាគប្រចាំឆ្នាំនៅទីក្រុងប៉េកាំង ទាក់ទាញអ្នកទស្សនាជាច្រើនពាន់នាក់

អត្តពលិកស្ម័គ្រចិត្តបានចូលរួមប្រកួតប្រណាំងទូកនាគក្នុងទន្លេមួយ ក្នុងភាគខាងកើត ទីក្រុងប៉េកាំង ដើម្បីអបអរពិធីបុណ្យទូកនាគ កាលពីថ្ងៃចន្ទ។ ក្រុមនីមួយៗ មានអ្នកវាយស្គរម្នាក់ មេទ័ពនៅខាងមុខទូកម្នាក់ និងអ្នកចែវទូកដប់នាក់ បានប្រណាំងលើរយៈចម្ងាយ ២០០ម៉ែត្រ។

៥. ប្រធានផ្នែករក្សាសន្តិភាពរបស់UN សរសើរការរួមចំណែកដ៏ល្អរបស់ទុយនីស៊ីក្នុងបេសកកម្មសន្តិភាព

អគ្គលេខាធិការរង អង្គការសហប្រជាជាតិ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាព លោក Jean-Pierre Lacroix កាលពីថ្ងៃច័ន្ទ បានកោតសរសើរចំពោះការរួមចំណែកបានយ៉ាងល្អរបស់ទុយនេស៊ី ចំពោះការចូលរួមក្នុងបេសកកម្មផ្សេងៗ របស់អង្គការសហប្រជាជាតិ។

៦. អគ្គិភ័យបានលេបត្របាក់តូបរាប់រយខ្នង និងសត្វចិញ្ចឹមរាប់ពាន់ក្បាលក្នុងផ្សារ Chatuchak នៅថៃ

អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅផ្សារ Chatuchak នាទីក្រុងបាងកក ប្រទេសថៃ កាលពីវេលាម៉ោងជាង ៤ទៀបភ្លឺ ចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នេះដែលបង្កឱ្យមានការខូចខាតតូបលក់សត្វចិញ្ចឹមរហូតដល់ទៅ ១១៨ តូប និងមានសត្វងាប់រាប់ពាន់ក្បាល។

៧. រលកកំដៅបានបោកបក់ភាគខាងជើងប្រទេសចិន ខណៈភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូង

យោងតាមរដ្ឋបាលឧត្តុនិយមចិន (CMA) នាថ្ងៃអង្គារ ទី១១ ខែមិថុនា បានឲ្យដឹងថា សីតុណ្ហភាពបានកើនខ្ពស់ អាចឡើងដល់ ៤២អង្សាសេ ហានិភ័យអាចបង្កជាភ្លើងឆេះនៅតំបន់ជាច្រើន នៃប្រទេសចិន ជាពិសេសតំបន់ភាគខាងជើង ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រ។ ដែលតំបន់ទាំងនោះរួមមាន៖ ទីក្រុងប៉េកាំង ធានជីន ហឺប៉ី សានស៊ី ហ៊ូប៉ី ម៉ុងហ្គោលីខាងក្នុង និងស៊ីនជាំង។

៨. អ្នកជំនាញអាជ្ញាធរជាតិអប្សរា ធ្វើកំណាយស្រាវជ្រាវស្ពានហាលខាងកើតប្រាសាទបេងមាលា

ក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវទិន្នន័យបុរាណវិទ្យាទៅលើរចនាសម្ពន្ធរបស់ស្ពានហាលផ្នែកខាងកើតនៃប្រាសាទបេងមាលា ដើម្បីឈានទៅដល់គម្រោងជួសជុលនៅពេលខាងមុខ។

៩. បុរសជនជាតិអាម៉េរិកម្នាក់ ត្រូវគេប្រទះឃើញស្លាប់នៅឆ្នេរភូកេត ក្រោយពីបាត់ខ្លួន

សាកសពអ្នកទេសចរ ជនជាតិអាម៉េរិកម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតលើច្រាំង នាថ្ងៃអង្គារនេះ នៅឯឆ្នេរណៃហាន ជាកន្លែងដែលបុរសរូបនេះត្រូវបានទឹករលកបោកនាំចូលទៅកណ្តាលសមុទ្រ ខណៈកំពុងហែលទឹកជាមួយប្រពន្ធ និងកូន កាលពីថ្ងៃអាទិត្យ កន្លងទៅ។

១០. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងបំពេញទស្សនកិច្ចការងារនៅអូស្រ្តាលីរយៈពេល១សប្តាហ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា នាល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នេះបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីបំពេញទស្សនកិច្ចការងារ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស