TNAOT News
· 07-17
ប្រទះឃើញជនជាតិវៀតណាម ៦នាក់ស្លាប់ ក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ នៅទីក្រុងបាងកក
#ថៃ# #NEW NEWS# #ព័ត៌មាន# #ជនជាតិវៀតណាម# #ទីក្រុងបាងកក# #ព័ត៍មានអន្តរជាតិ#
4361
ប៉ូលិសថៃបានបើកការស៊ើបអង្កេតលើករណីជនជាតិវៀតណាមចំនួន៦នាក់ស្លាប់ក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ Grand Hyatt Erawan នៅចំកណ្តាលទីក្រុងបាងកក ប្រទេសថៃ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។
បន្ទាប់ពីប្រទះឃើញសាកសពមនុស្សទាំង ៦នាក់សុទ្ធតែជាជនបរទេស ដែលមានជនជាតិវៀតណាម ៣នាក់ជាបុរស ៣នាក់ជាស្រ្តី ក៏មានការរបាយការណ៍លើកឡើងខុសៗនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃមួយចំនួនអំពីមូលហេតុនៃការស្លាប់ ប៉ុន្តែប៉ូលិសថៃបានបញ្ជាក់ថា «ពួកគេស្លាប់ដោយសារការបំពុល មិនមែនដោយសារការបាញ់ប្រហារដូចទៅនឹងលើកឡើងនោះទេ ព្រោះប៉ូលិសមិនបានរកឃើញភស្តុតាងនៃគ្រាប់កាំភ្លើងនៅកន្លែងកើតហតុឡើយ»។
ពាក់ព័ន្ធករណីនេះដែរ នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានទៅដល់កន្លែងកើតហេតុ ហើយទទួលព័ត៌មានពីក្រុមអ្នកស៊ើបអង្កេត ដែលរាយការណ៍ថា តាមពិតអ្នកទាំង៦ ផុតដង្ហើមរយៈពេល២៤ម៉ោងទៅហើយ មុនពេលរកឃើញ ហើយក្រុមការងារកំពុងធ្វើកោសល្យវិច័យ។
នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ទៀតថា ប៉ូលិសត្រូវស្វែងរកមូលហេតុ ព្រោះការស្លាប់គឺជាករណីឃាតកម្ម មិនមែនការធ្វើអត្តឃាតទេ ខណៈបើតាមការបញ្ជាក់ពីប៉ូលិស សារធាតុគួរឲ្យសង្ស័យ និងDNA របស់ជនរងគ្រោះត្រូវបានរកឃើញនៅក្នុងភេសជ្ជៈ ដែលកុម្ម៉ង់នៅក្នុងបន្ទប់នៃសណ្ឋាគារនោះ។
គួរបញ្ជាក់ដែរថា ជនរងគ្រោះទាំង៦ គឺសុទ្ធសឹងជាជនជាតិវៀតណាម ប៉ុន្តែមាន២នាក់កាន់ Passport អាម៉េរិក។ ពួកគេបាន Check in បន្ទប់ក្នុងសណ្ឋាគារ Grand Hyatt Erawan ពីរពេល និងពីរបន្ទប់ផ្សេងគ្នា គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ប៉ុន្តែសាកសពត្រូវបានរកឃើញនៅក្នុងបន្ទប់តែមួយផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
នគរបាលអាហ្វ្រិកខាងត្បូងស៊ើបអង្កេតការបាញ់ប្រហារ បន្ទាប់ពីមនុស្ស ៥នាក់ បានស្លាប់
ឆ្នាំទាំង ៤ សោយសុខ ទទួលបានទាំងលាភធំក្នុងឆ្នាំ ២០២៤ នេះ
អ្នកស្រាវជ្រាវ រកឃើញឧបករណ៍បុរាណ បង្ហាញពីទំនាក់ទំនងរវាងសាសនា និងវិទ្យាសាស្ត្រ
អង្គការសុខភាពពិភពលោក និយាយថា មន្ទីរពេទ្យ Al-Shifa ត្រូវបានបំផ្លាញទាំងស្រុង និងក្លិនស្អុយសាកសពរលួយ
យោបល់ទាំងអស់ (0)