TNAOT News

· 2024-07-17

ចំនួនមនុស្សស្លាប់កើនឡើងដល់ ៤០នាក់ ដោយសារព្យុះភ្លៀង និងទឹកជំនន់ភ្លាមៗនៅភាគខាងកើតអាហ្វហ្គានីស្ថាន

#គ្រោះទឹកជំនន់# #NEW NEWS# #ព័ត៌មាន# #អាហ្វហ្គានីស្ថាន# #ព័ត៍មានអន្តរជាតិ#

4274

ចំនួនមនុស្សស្លាប់ដោយសារព្យុះភ្លៀង និងទឹកជំនន់នៅក្នុងខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ ៤០ នាក់ និងចំនួនមនុស្សរងរបួសកើនឡើងដល់ ៣៤៧ នាក់ នេះបើតាមក្រសួងសុខាភិបាលរបស់ប្រទេសអាហ្វហ្គានីស្ថាន បានរាយការណ៍កាលពីថ្ងៃអង្គារ។

លោក Sharafat Zaman Amarkhil អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលបាននិយាយថា បុគ្គលិកសុខាភិបាលត្រូវបានបញ្ជូនទៅកាន់តំបន់រងផលប៉ះពាល់ ដើម្បីជួយព្យាបាលមនុស្សដែលរងរបួសទាំងនោះផងដែរ ។

គ្រោះធម្មជាតិភ្លាមៗបានកើតឡើងនៅរសៀលថ្ងៃចន្ទ បណ្តាលឱ្យមនុស្សស្លាប់ និងប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុង Jalalabad និងតំបន់ជិតខាងដែលនៅជាប់ព្រំដែនប៉ាគីស្ថាន។

សូមរំលឹកដែរថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បានសម្លាប់មនុស្សជាង ៤០០ នាក់ និងប្រជាជនរាប់ពាន់នាក់គ្មានផ្ទះសម្បែងរស់នៅចាប់តាំងពីខែឧសភា នៅក្នុងប្រទេសដែលរងគ្រោះដោយសង្គ្រាមមួយនេះផងដែរ ៕

សម្រួលអត្ថបទដោយ៖ ម៉ារីណា

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស