TNAOT News

· 2024-07-17

កូនឈើចម្រុះប្រមាណ ៤,០០០ដើមត្រូវបានក្រសួងបរិស្ថាននាំយកមកដាំក្នុងបរិវេណ វត្តពាមមេត្រីក្រោមប្រធានបទ «ពន្លកបៃតង»

#NEW NEWS# #ពន្លកបៃតង# #សង្គម# #ក្រសួងបរិស្ថាន# #វត្តពាមមេត្រី# #ព័ត៌មានសង្គម#

6792

កូនឈើចម្រុះប្រមាណ ៤,០០០ដើម ត្រូវបានក្រសួងបរិស្ថាន នាំយកមកដាំក្នុងបរិវេណ វត្តពាមមេត្រី ភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ក្រោមប្រធានបទ «ពន្លកបៃតង» ។ 

ឯកឧត្តម ខ្វៃ អាទិត្យា បានលើកឡើងថា ក្រសួងបរិស្ថាន បានជំរុញការដាំដើមឈើឱ្យច្រើន ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។ តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា ឆ្នាំ២០២៣ រហូតមកធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤។ 

ព្រឹត្តិការណ៍ «ពន្លកបៃតង» នឹងប្រារព្ធធ្វើ នាថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយ និងចែកកូនឈើជូនសាធារណជនយកទៅដាំ នៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្ដីពីការដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធស្របនឹងយុទ្ធសាស្ត្រចក្រវិស័យបរិស្ថានផងដែរ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស