TNAOT News
· 08-30
និស្សិតកម្ពុជា ៤រូប ទទួលបានឱកាសអាហាររូបករណ៍ថ្នាក់អនុបណ្ឌិត លើជំនាញច្បាប់ នៅប្រទេសចិន
#សង្គម# #ផ្លាស់ប្តូរវប្បធម៌កម្ពុជាចិន# #ព័ត៌មានសង្គម# #ប្រជាជនកម្ពុជាចិន#
3720
និស្សិតជ័យលាភីអាហារូបករណ៍នាយកសាលាសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ និងនីតិសាស្ត្រភាគនិរតី (Southwest University of Political Science & Law) និងអាហារូបករណ៍អភិបាលក្រុងឆុងឈីង ទទួលអនុសាសន៍ផ្តាំផ្ញើល្អៗពីថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន មុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសចិន។
ក្នុងឱកាសនោះ ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចែករំលែកអំពីបទពិសោធន៍ អនុសាសន៍ និងការអនុវត្តល្អៗ ដែលជាទស្សនទានដ៏មានតម្លៃបំផុតសម្រាប់និស្សិតយកទៅផ្សព្វផ្សាយវប្បធម៌ អរិយធម៌ និងការអភិវឌ្ឍរបស់ជាតិ ក្នុងគោលបំណងឱ្យពិភពលោកបានដឹងបានយល់អំពីប្រទេសកម្ពុជាកាន់តែច្បាស់។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចូលរួមអបអរសាទរកោតសរសើរចំពោះនិស្សិតជ័យលាភីទាំងអស់ និងជំរុញលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ផ្ដោតសំខាន់លើការខិតខំប្រឹងប្រែងរៀនសូត្រទាំងនៅក្នុងសាលា ទាំងការស្វែងយល់ចំណេះដឹងបន្ថែមពីមជ្ឈដ្ឋានខាងក្រៅឱ្យអស់ពីលទ្ធភាព និងសមត្ថភាពដែលខ្លួនមាន បង្កើតមិត្តភាពរក្សាទំនាក់ទំនងល្អ ជាពិសេសថែរក្សាសុខភាពឱ្យបានល្អ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្លាយជាទំពាំងដ៏ល្អក្នុងការចូលរួមកសាងប្រទេសជាតិជាមួយរាជរដ្ឋាភិបាលនៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។
សូមជម្រាបជូនថា ក្រុមនិស្សិតដែលទៅបន្តការសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៦ នឹងសិក្សាកម្រិតថ្នាក់អនុបណ្ឌិត ទៅលើជំនាញច្បាប់ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ នយោបាយ និងនីតិសាស្ត្រភាគនីរតី ដោយគ្រោងចេញដំណើរនៅសប្តាហ៍ទី១ នៃកញ្ញា ឆ្នាំ២០២៤ នេះ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ក្រុមប្រឹក្សាសន្តិសុខUN លើកបញ្ហាប៉ាឡេស្ទីន ឱ្យគណៈកម្មការពិចារណា ផ្តល់សមាជិកភាពពេញលេញ
ឆ្នាំទាំង ៤ សោយសុខ ទទួលបានទាំងលាភធំក្នុងឆ្នាំ ២០២៤ នេះ
ទស្សន៍ទាយជោគវាសនាឆ្នាំទាំង ១២ ក្នុងខែដំបូងនៃឆ្នាំថ្មី ២០២៤
កំពូលអ្នកមានបំផុតទាំង ៤ ក្នុងឆ្នាំ ២០២៤ ទាំងលុយកាក់ ទាំងស្នេហា ការងាររលូនប្រសើរ រឿងអាក្រក់ក៏ប្រែជាល្អ
យោបល់ទាំងអស់ (0)