TNAOT News
· 09-04
ច្បាប់ថ្មី «សិទ្ធិក្នុងការផ្តាច់ទំនាក់ទំនង» ក្រោយម៉ោងការងាររបស់អូស្ត្រាលី ត្រូវបានចូលជាធរមានហើយ!
#បុគ្គលិក# #អូស្ត្រាលី# #NEW NEWS# #ព័ត៌មាន# #ច្បាប់ថ្មី# #ព័ត៍មានអន្តរជាតិ# #ម៉ោងការងារ#
4208
ច្បាប់ថ្មីរបស់ប្រទេសអូស្ត្រាលីគឺ និយោជិត កម្មករ មានសិទ្ធិមិនឆ្លើយតបចំពោះនិយោជក (ប្រធាន ឬមេ) របស់ខ្លួន នៅក្រោយម៉ោងធ្វើការបាន "សិទ្ធិក្នុងការផ្តាច់ទំនាក់ទំនង"។ ច្បាប់នេះបានចូលជាធរមានកាលនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ ជាក់ស្តែង ច្បាប់នេះមិនបានហាមឃាត់និយោជកមិនឲ្យទាក់ទងកម្មករក្រោយម៉ោងធ្វើការទេ។ ផ្ទុយទៅវិញ វាផ្តល់ឱ្យបុគ្គលិកនូវសិទ្ធិមិនឆ្លើយតប ក្នុងកិច្ចការ ឬភារកិច្ចដែលត្រូវបានចាត់ទុកថាសមហេតុផល និងលើសលប់បន្ថែមពីម៉ោងការងារតែប៉ុណ្ណោះ។ការអនុម័តច្បាប់ថ្មីនេះធ្វើឡើងក្រោយពីមានការស្ទង់មតិមួយដែលបានចេញផ្សាយកាលពីឆ្នាំ២០២៣ ដែលបានប៉ាន់ប្រមាណថាប្រជាជនអូស្ត្រាលីធ្វើការជាមធ្យម ២៨១ម៉ោងនៃការថែមម៉ោង ទាំងដែលគ្មានប្រាក់បន្ថែមម៉ោង។ យ៉ាងណាមិញ ច្បាប់នេះក៏មានការចម្រោងចម្រាស់ ជជែកដេញដោលគ្នាខាងនយោបាយពីសហជីព ក្រុមអ្នកជំនួញ និងអ្នកតស៊ូមតិផ្សេងទៀត។ ខណៈប្រទេសជាង២០ នៅអឺរ៉ុប និងអាមេរិកឡាទីន ក៏មានច្បាប់ស្រដៀងគ្នានេះផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទស្សន៍ទាយជោគវាសនាឆ្នាំទាំង ១២ ក្នុងខែដំបូងនៃឆ្នាំថ្មី ២០២៤
សភាអឺរ៉ុប អនុម័តកិច្ចព្រមព្រៀងអន្តោប្រវេសន៍ និងសិទ្ធិជ្រកកោនថ្មី
ចិនជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខអូស្ត្រាលី-ហ្វីលីពីនកុំឲ្យប៉ះពាល់ដល់ប្រទេសដទៃ
កំពូលអ្នកមានបំផុតទាំង ៤ ក្នុងឆ្នាំ ២០២៤ ទាំងលុយកាក់ ទាំងស្នេហា ការងាររលូនប្រសើរ រឿងអាក្រក់ក៏ប្រែជាល្អ
យោបល់ទាំងអស់ (0)