Lookingtoday
· 09-05
ត្រីបាឡែន ចារកម្មមួយ ត្រូវបានរកឃើញ ស្លាប់នៅន័រវែស
#ត្រីបាឡែន# #ព័ត៌មាន# #ព័ត៍មានអន្តរជាតិ#
72
ត្រីបាឡែនបេលូហ្គា ដែលជាត្រីបាឡែន គេចោទថា ធ្វើចារកម្មឱ្យរុស្ស៊ី ត្រូវបានរកឃើញស្លាប់ នៅសមុទ្រន័រវែស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបារាំង AFP ។
ត្រីបាឡែននេះមានឈ្មោះថា វ៉ាឡឌីមៀរ (Hvaldimir) ត្រូវបានគេរកឃើញនៅឆ្នាំ២០១៩ ដោយភ្ជាប់ជាមួយនឹងកាមេរ៉ាហ្គោប្រូមួយ ដែលសរសេរថា «ឧបករណ៍នៃស៊ែនភីធឺស្បឺហ្គ (St Petersburg)»។ ការរកឃើញនេះ ត្រូវបានគេដាក់ការសង្ស័យថា ត្រីនេះត្រូវបានគេប្រើឱ្យមកធ្វើចារកម្មនៅន័រវែស។
ត្រីបាឡែននេះត្រូវបានអង្គការ Marine Mind ដែលជាអង្គការតាមដានសកម្មភាពរបស់ត្រីនេះ រកឃើញស្លាប់កាលពីចុងសប្ដាហ៍កន្លងទៅ។ សាកសពរបស់ត្រីបាឡែននេះត្រូវបានគេយកទៅដាក់នៅកន្លែងត្រជាក់ និងត្រួតពិនិត្យបន្ត ស្របពេលដែលមូលហេតុនៃការស្លាប់របស់ត្រីនេះ នៅមិនទាន់ដឹងនៅឡើយនោះទេ។
ត្រីនេះបាត់បង់ជីវិតនៅអាយុ ១៥ឆ្នាំ ខណៈអាយុត្រីបាឡែនប្រភេទនេះអាចរស់ដល់ ៦០ឆ្នាំឯណោះ។ កាលពីឆ្នាំ២០១៩កន្លងទៅ ខាងចារកម្មន័រវែសបានស៊ើបអង្កេត ហើយសន្មតថា ត្រីបាឡែនបេលូហ្គានេះជាអ្នកយកការណ៍ ដែលបង្វឹកដោយរុស្ស៊ី។ ត្រីនេះត្រូវបានគេរកឃើញនៅចម្ងាយ ៤១៥គីឡូម៉ែត្រពីកន្លែង ដែលនាវារបស់រុស្ស៊ីឈរជើង។
យ៉ាងណាមិញ ខាងរុស្ស៊ីនៅមិនទាន់ឆ្លើយតប ពាក់ព័ន្ធនឹងការចោទប្រកាន់នេះឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាកាសធាតុ៖មនុស្ស ២៧នាក់បានស្លាប់ និងរាប់លានផ្ទះនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ បានធ្វើឲ្យការបំផ្លិចបំផ្លាញនៅឥណ្ឌា និងបង់ក្លាដែស
ទីក្រុងបាសេឡូណា ធ្វើជាម្ចាស់ផ្ទះ វគ្គជម្រុះ របាំក្នុងទឹក បន្ទាប់ប្តូរពីទីក្រុងតូក្យូ ម្ចាស់ផ្ទះកីឡាអូឡាំពិក
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល៖ លោក Putin បានសន្យាថា នឹងមិនសម្លាប់ Zelensky ឡើយ
មហាអំណាចចិន ថា ខ្លួនគោរពដល់ជម្រើស ពលរដ្ឋអាហ្វហ្គានីស្ថាន តែអំពាវនាវមួយចំណុច ដល់ក្រុមតាលីបង់
យោបល់ទាំងអស់ (0)