TNAOT News
· 09-05
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីវាយប្លន់យកទូរស័ព្ទនៅខណ្ឌសែនសុខ
#ជនសង្ស័យ# #NEW NEWS# #ខណ្ឌសែនសុខ# #សង្គម# #ករណីវាយប្លន់យកទូរស័ព្ទ# #ព័ត៌មានសង្គម#
2901
នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទី កម្លាំងអធិការដ្ឋានគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីវាយប្លន់យកទូរស័ព្ទ កាលពីពេលថ្មីៗនេះនៅចំណុចបន្ទប់ជួលលេខ១៧ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
ចំពោះករណីខាងលើសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមានឈ្មោៈ គឹម គន្ឋី ហៅហ្វា ភេទស្រី មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និងឈ្មោៈ ទិន ចាន់ណា ហៅលីម៉ី ភេទស្រី មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)